VOV WorldVOV World
កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ
06/10/2015 10:02
(VOVworld) - កិត្យានុភាពក្នុងសង្គមរបស់នារីវៀត ណាមកាន់តែបានលើកកំពស់ និងកត់សំគាល់ពីមួយ ថ្ងៃទៅមួយថ្ងៃ។នេះជាការអះអាងរបស់ប្រធានគណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅវេទិការ “នារី-សន្តិភាពនិងវឌ្ឍនភាព” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ តុលានៅរដ្ឋធានីហាណូយ។
កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ
លោក Nguyen Thien Nhan សំណេះសំណាលជាមួយតំណាងនារីចូលរួមវេទិការនេះ (VOVworld) - កិត្យានុភាពក្នុងសង្គមរបស់នារីវៀតណាមកាន់តែបានលើកកំពស់និង កត់សំគាល់ពីមួយថ្ងៃទៅមួយថ្ងៃ។នេះជាការអះអាងរបស់ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan នៅវេទិការ “នារី-សន្តិ ភាពនិងវឌ្ឍនភាព” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ តុលានៅរដ្ឋធានីហាណូយ។ ក្នុងរយៈពេលកន្លងទៅ វៀតណាមបានមានគោលនយោបាយជា ច្រើនដែលធានា សិទ្ធិនិងឱកាសសមភាពភេទ ក៏ដូចជាអះអាងនូវតួនាទីរបស់នារី វៀតណាម។វៀត ណាមក៏ជាសមាជិកសកម្មក្នុងការអនុវត្ត “អនុសញ្ញាអន្តរជាតិ របស់អ.ស.បស្ដីពីការ លុបចោលគ្រប់របៀបរើសអើងប្រឆាំងនឹងនារី” “កម្មវិធីធ្វើ សកម្មភាពប៉េកាំងឆ្នាំ ១៩៩៥ស្ដីពីនារី” ព្រមទាំងសន្យាអនុវត្តគោលដៅសហស្ស វត្សរ៍របស់អ.ស.បទាក់ ទិនដល់នារីទៀតផង។លោក Nguyen Thien Nhan បាន សង្កត់ធ្ងន់ថា៖ “នារីវៀតណាមស្រូបយកកំពូលជាច្រើនលើវិស័យចំណេះដឹងនិងវិទ្យាសាស្ត្រ។ តាំងពីឆ្នាំ២០០៦ដល់ឆ្នាំ២០១៤ មានសាស្ត្រាចារ្យ សាស្ត្រាចារ្យរងជានារីជាង ៨០០នាក់ត្រូវបានទទួលស្គាល់ ស្រូបយក២២%បរិមាណសាស្ត្រាចារ្យ សាស្ត្រា ចារ្យរងសរុបនៅទូទាំងប្រទេស។នៅរដ្ឋសភាវៀតណាមនាបច្ចុច្បន្នមានជាង ២៤%បរិមាណសមាជិកសភាជានារី។នារីនៅតែសកម្មចូលរួមការងារសមាគមន៍ កសាងនិងអភិវឌ្ឍន៍សមាគមន៍នារីគ្រប់ជាន់ថ្នាក់ឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅ មួយថ្ងៃ”៕