កម្ពុជានៅតែអស្ថិរភាពក្រោយកាបោះឆ្នោត
13/09/2013 11:29
ស្ថាប័នមានសមត្ថកិច្ចរបស់កម្ពុជាបានរកឃើញនិងបំផ្ទុះចោលគ្រឿងផ្ទុះ

បាតុកម្មសន្តិភាពរបស់គណៈបក្ស CNRP (រូបថតៈ THX/TTXVN) (VOVworld)- នាព្រឹកថ្ងៃទី១៣កញ្ញា ស្ថាប័នមាន សមត្ថកិច្ចរបស់កម្ពុជាបានរកឃើញ និងបំផ្ទុះចោល គ្រឿងផ្ទុះដែលគេយកដាក់នៅខាងក្រៅទីស្តីការរបស់រដ្ឋសភានិងទី កន្លែង១ទៀតជិតឧទ្យានសេរីភាព ជាទីតាំងដែលភាគីប្រឆំាងកំពុងមានផែន ការធ្វើមហាបាតុកម្មក្នុងរយៈ៣ថ្ងៃនា ចុងសប្តាហ៌នេះ។ កម្លាំងរាវរកបំផ្លាញចោល គ្រាប់មីនរបស់កងខេមរភូមិន្ទកម្ពុជា បានហ៊ុំព័ទកន្លែងកើតហេតុ និងធ្វើបំផ្ទុះចោល គ្រឿងផ្ទុះនៅខាងក្រៅទីស្តីការរដ្ឋសភា កម្ពុជា។ រឿងរ៉ាវពោលខាងលើកើតមានឡើង ពេលដែលនៅសល់តែ ១០ថ្ងៃទៀត នឹងប្រារព្វឡើងសម័យប្រជុំបថមរបស់រដ្ឋសភា កម្ពុជា។ ក្នុងពេលនោះ គណៈបក្សសង្រ្គោះជាតិកម្ពុជា CNRP នៅតែដំណើរការធ្វើ ពហិការសម័យប្រជុំនេះ និងគំរាមកំហែងនឹងត្រៀមរៀបចំការធ្វើបាតុកម្មទាមទាឲ្យ បង្កើតគណៈ កម្មាធិការឯករាជ១ត្រួតពិនិត្យលទ្ធផលបោះឆ្នោតឡើងវិញដែរ៕
Related




