កម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះព្រំដែន
27/02/2013 08:35
(VOVworld) – មជ្ឍដ្ឋានមន្ត្រីកម្ពុជានិងថៃបានឯកភាព ដោះស្រាយជំលោះព្រំដែនជំវិញ ប្រាសាទ ព្រះវិហារ តាមរយៈ ពិធីសារ (MOU) ដែលត្រូវ បានចុះហេត្ថលេខា នាឆ្នាំ ២០០០ និងបណ្ដាសេចក្តីសម្រេចចិត្តរបស់តុលាការ យុតិ្តធម៌អន្តរជាតិ (ICJ) ។

(VOVworld) – មជ្ឍដ្ឋានមន្ត្រីកម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះព្រំដែនជំវិញ ប្រាសាទ ព្រះវិហារ តាមរយៈ ពិធីសារ (MOU) ដែលត្រូវ បានចុះហេត្ថលេខា នាឆ្នាំ ២០០០ និងបណ្ដាសេចក្តីសម្រេចចិត្តរបស់តុលាការ យុតិ្តធម៌អន្តរជាតិ (ICJ) ។ នាថ្ងៃទី ២៦ កុម្ភៈ ក្នុងជំនួបចរចារមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ និងសមភាគីថៃ នាយឧត្តមសេនីយ៍ Sukumopl Suwanatat បានអនុញ្ញត្តឲ្យ គណៈកម្មាធិការចំរុះកម្ពុជា-ថៃ ដំណើរការស្វែងរកនិងបំផ្លាញមីន ព្រមទាំង វ៉ាស់វែង តាមបណ្ដោយតំបន់ ព្រំដែនជំលោះនៅជំវិញប្រាសាទ ព្រះវិហារ។ ភាគីថៃក៏បានជូន ដំណឹងជាមួយ ភាគីកម្ពុជាអំពីពេលវេលាដកកងទ័ពចេញពីតំបន់គ្មានកាងទ័ពនៅ ប្រាសាទ ព្រះវិហារ។ ទន្ទឹមនឹងនោះ ភាគីថៃអំពាវនាវឲ្យកម្ពុជាមានវិធានការរាំងស្កាត់ នឹងស្ថានភាពប្រជាជនកម្ពុជាឆ្លងកាត់ព្រំដែនចូលមកលួចកាប់ឈើរ។ កិច្ចប្រជុំរវាង រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំង ២ បានប្រព្រឹត្តទៅមុនពេល ICJ បើកសម័យ ដោះសារ នាខែមេសាខាងមុខ ដើម្បីពិនិត្យមើលឡើងវិញសេចក្តីសម្រេចចិត្តឆ្នាំ ១៩៦២ អំពីជំលោះជំវិញប្រាសាទ ព្រះវិហារ រវាងកម្ពុជានិងថៃ៕ មជ្ឍដ្ឋានមន្ត្រីកម្ពុជានិងថៃបានឯកភាពដោះស្រាយជំលោះ ព្រំដែនជំវិញ ប្រាសាទ ព្រះវិហារ តាមរយៈ ពិធីសារ (MOU) ដែលត្រូវ បានចុះហេត្ថលេខា នាឆ្នាំ ២០០០ និងបណ្ដាសេចក្តីសម្រេចចិត្តរបស់តុលាការ យុតិ្តធម៌អន្តរជាតិ (ICJ) ។ (Image: Internet)
Related






