VOV WorldVOV World
កម្ពុជា៖ថ្នាក់ដឹកនាំគណៈបក្ស CPP និងគណៈបក្ស CNRP ពិភាគ្សាអំពីការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត
24/09/2015 09:57
(VOVworld) - នារសៀលថ្ងៃទី២៣ កញ្ញា នៅទីស្ដីការ រដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំ គណៈបក្សប្រជាជនកម្ពុជា (CPP) បានជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈបក្ស សង្គ្រោះជាតិ (CNRP) ដើម្បីពិភាគ្សាអំពីបញ្ហាទាក់ទិន ដល់ការធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត
កម្ពុជា៖ថ្នាក់ដឹកនាំគណៈបក្ស CPP និងគណៈបក្ស CNRP ពិភាគ្សាអំពីការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត
ឧបនាយករដ្ឋមន្រ្តីកម្ពុជានិងជាប្រធានគណៈបក្ស CPP លោក Sar Kheng និងប្រធានគណៈបក្ស CNRP លោក Sam Rainsy នៅជំនួបពិភាគ្សាកាលពីខែមេសា (រូបថត៖akp.gov.kh) (VOVworld) - នារសៀលថ្ងៃទី២៣ កញ្ញា នៅទីស្ដីការរដ្ឋសភាកម្ពុជា ថ្នាក់ដឹកនាំ គណៈបក្សប្រជាជនកម្ពុជា (CPP) បានជួបប្រជុំជាមួយថ្នាក់ដឹកនាំគណៈបក្ស សង្គ្រោះជាតិ (CNRP) ដើម្បីពិភាគ្សាអំពីបញ្ហាទាក់ទិនដល់ការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោត សំដៅត្រៀមរៀបចំឲ្យការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ឃុំសង្កាត់ឆ្នាំ២០១៧ ។បញ្ចប់សម័យប្រជុំនេះ អ្នកនាំពាក្យរបស់ CPP និង CNRP បានឲ្យដឹងថា ភាគីទាំង ពីរត្រឹមតែទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ដោយឯកភាពថា នឹងបន្តជួបពិ ភាគ្សានៅសប្ដាហ៍ខាងមុខនេះដើម្បីដោះស្រាយបញ្ហានានាដែលនៅមានការខ្វែង គំនិត។បញ្ហាចំនួន៥ដែល CPP និង CNRP នឹងដោះស្រាយក្នុងកិច្ចប្រជុំនាពេល ខាងមុខនោះគឺ កាលកំណត់ការដង្ហែរក្បួន ការផ្សព្វផ្សាយនៅទីកន្លែងសាធារណៈ  កាលកំណត់យុទ្ធនាការបោះឆ្នោត និងបញ្ហាទាក់ទិនដល់ការចោទប្រកាន់និង ការពិន័យចំពោះទង្វើរំលោភ។តាមមជ្ឈដ្ឋានអ្នកវិភាគថា បើទោះបីកិច្ចប្រជុំនាថ្ងៃ ទី២៣ កញ្ញានោះមិនទទួលបានលទ្ធផលគួរឲ្យពេញចិត្តនៅឡើយក្ដី ប៉ុន្តែមានតំលៃ ជានិមិត្តរូបសំរាប់ការខំប្រឹងប្រែងរក្សា “វប្បធម៌សន្ទនា” រវាង គណៈបក្សទាំងពីរនេះ៕