កំលាំងអាវក្រហមធ្វើបាតុកម្មនៅមណ្ឌលរាជធានីបាងកក
11/05/2014 09:25
(VOVworld) – នាថ្ងៃទី ១០ ឧសភា កំលាំងអាវក្រហមគាំទ្រ រដ្ឋាភិបាលនៅថៃបានធ្វើបាតុកម្មនៅមណ្ឌលរាជធានីបាងកក ដោយមានសេចក្តីថ្លែងការប្តេជ្ញាការពារខឿនអធិបតេយ្យភាព និងទប់ស្កាត់រាល់ការរដ្ឋប្រហាររបស់បាតុករប្រឆាំងរដ្ឋាភិបាល។

កំលាំងអាវក្រហមធ្វើបាតុកម្មនៅមណ្ឌលរាជធានីបាងកក (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១០ ឧសភា កំលាំងអាវក្រហមគាំទ្ររដ្ឋាភិបាលនៅថៃបាន ធ្វើបាតុកម្មនៅមណ្ឌលរាជធានីបាងកកដោយមានសេចក្តីថ្លែងការប្តេជ្ញាការពារ ខឿនអធិបតេយ្យភាពនិងទប់ស្កាត់រាល់ការរដ្ឋប្រហាររបស់បាតុករប្រឆាំងរដ្ឋាភិ បាល។ តុលាការរដ្ឋធ្មនុញ្ញថៃបានចេញសាលក្រមស្តីពីការទម្លាក់ដំណែងរបស់ នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន លោកស្រី Yingluck Shinawatra និងសមាជិកនៃ គណៈរដ្ឋមន្ត្រីចំនួន ៩ រូប ដោយការចោទប្រកាន់រំលោភលើរដ្ឋធម្មនុញ្ញនិងសិទ្ធិ អំណាច។ កាយវិការនេះបានធ្វើឲ្យវិបត្តិនយោបាយនៅថៃកាន់តែបំរែបំរួលស្មុគ ស្មាញថែមទៀត។ ក្នុងពេលនោះ កំលាំងប្រឆាំងរដ្ឋាភិបាលកំពុងស្វែងរករបៀប ទម្លាក់ដំណែងចំពោះសមាជិករដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្ត្រី Yingluck ផ្សេងៗទៀតដើម្បីបើកចេញផ្លូវសំរាប់រដ្ឋាភិបាលថ្មីទៅកាន់អំណាចដោយមិន តាមរយៈការបោះឆ្នោត៕
Related





