VOV WorldVOV World
កំលាំងអ៊ីរ៉ាក់បន្តវាយប្រហារទៅលើទីក្រុង Mosul
06/03/2017 06:35
(VOVworld) – កំលាំងអ៊ីរ៉ាក់ក្រោមជំនួយឧបត្ថម្ភនៃ សម្ព័ន្ធភាពកងទ័ពចម្រុះ អន្តរជាតិដឹកនាំដោយអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានដាក់ពង្រាយការវាយប្រហារថ្មីមួយតម្រង់ទៅលើ មជ្ឈមណ្ឌល ទីក្រុង Mosul ប៉ែកខាងលិចទន្លេ Tigris។
កំលាំងអ៊ីរ៉ាក់បន្តវាយប្រហារទៅលើទីក្រុង Mosul
កំលាំងអ៊ីរ៉ាក់បន្តវាយប្រហារទៅលើទីក្រុង Mosul (VNA) (VOVworld) – កំលាំងអ៊ីរ៉ាក់ក្រោមជំនួយឧបត្ថម្ភនៃសម្ព័ន្ធភាពកងទ័ពចម្រុះ អន្តរជាតិដឹកនាំដោយអាមេរិកក្នុងការប្រយុទ្ធប្រឆាំងនឹងអង្គការដ្ឋឥស្លាមស្វ័យ ប្រកាស (IS) បានដាក់ពង្រាយការវាយប្រហារថ្មីមួយតម្រង់ទៅលើមជ្ឈមណ្ឌល ទីក្រុង Mosul ប៉ែកខាងលិចទន្លេ Tigris។ ការវាយប្រហារបានកើតមានឡើងចាប់  ពីព្រឹកថ្ងៃទី​៥ មិនា ដោយមានការចូលរួមរបស់ប៉ូលីសនិងកំលាំងពិសេសនៃ  ក្រសួងមហាផ្ទៃអ៊ីរ៉ាក់។ ក្នុងពេលនោះ ការប៉ះទង្គិចក៏បានប្រព្រឹត្តទៅដ៏សាហាវ រវាងកំលាំងរដ្ឋាភិបាលអ៊ីរ៉ាក់និងក្រុមភេវរករ IS នៅតំបននីរតីទីក្រុង Mosul ផងដែរ។ ប្រសិនបើ កងទ័ពអ៊ីរ៉ាក់វាយបរាជ័យកំលាំង IS នៅទីក្រុង Mosul នោះ គឺជ័យជំនះនេះនឹងបញ្ចប់សុបិន្ដបង្កើតរដ្ឋឥស្លាមរបស់ IS នៅមជ្ឈឹមបូពារ៍។  ប៉ុន្តែ កងកំលាំងអ៊ីរ៉ាក់ជួបការលំបាកជាច្រើនក្នុងយុទ្ធនាការរំដោះទីក្រុង Mosul៕​