VOV WorldVOV World
កម្មវិធីសិល្បៈ “បទចម្រៀងព្រំដែន”
22/07/2019 11:34
(VOVWORLD) - នាយប់ថ្ងៃទី២១ ខែកក្កដា នៅរោងល្ខោនវិទ្យុសម្លេង វៀតណាម លេខ៥៨វិថី Quan Su រដ្ឋធានីហាណូយ សមាគមន៍ជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីវៀត ណាម បានរៀបចំកម្មវិធីសិល្បៈក្រោមប្រធានបទ “បទចម្រៀងព្រំដែន” សំដៅ រំលឹកគុណដល់បណ្ដាយុទ្ធជនពលី។
 ទិដ្ឋភាពនៅកម្មវិធី "បទចម្រៀងព្រំដែន"   នេះជាសកម្មភាពដ៏មានអត្ថន័យក្នុងឱកាស រំលឹកខួបលើកទី៧២ទិវាយុទ្ធជនពិការ យុទ្ធជន ពលីវៀតណាម (ថ្ងៃទី២៧ ខែ កក្កដា)។ អញ្ជើញចូលរួមកម្មវិធីនេះមានវត្តមានឧបនាយករដ្ឋមន្រ្តី វៀតណាម លោក Truong Hoa Binh រួមជាមួយវីរៈអ្នកម្ដាយវៀតណាម និងក្រុមគ្រួសារញាតិ សន្ដានរបស់យុទ្ធជនពលីជាច្រើន។         កម្មវិធីនេះមានឈុតសម្ដែងសិល្បៈជាច្រើនដែលបង្កើតឡើងវិញនូវទិដ្ឋភាពនៃការតស៊ូដ៏អង់អាចក្លាហានមោះមុតការពារព្រំដែនរបស់មាតុប្រទេស។ នៅកម្ម វិធីនេះ សមាគមន៍ជួយឧបត្ថមគ្រួសារយុទ្ធជនពលីវៀតណាមនិងសប្បុរសជន នានា បានប្រគល់សៀវភៅសន្សំសម្ចៃជូនវីរៈអ្នកម្ដាយវៀតណាម ហើយប្រគល់ ផ្ទះមេត្តាធម៌ចំនួន៣ខ្នងនិងអំណោយជាច្រើនចំណែកជូនដល់ក្រុមគ្រួសារញាតិសន្ដានរបស់បណ្ដាយុទ្ធជនពលី ព្រមទាំងបើកសម្ភោធគេហទំព័រដើម្បីទទួលយកការ គាំទ្ររបស់សង្គមទាំង មូល។ លោកស្រី Le Thi Anh Tho អនុប្រធានសាខាសមា គមន៍ជួយឧបត្ថម្ភគ្រួសារយុទ្ធជនពលីនៅខ័ណ្ឌ Hoang Mai រដ្ឋធានីហាណូយ បានអោយដឹងថា៖         “ខ្ញុំបានជ្រាបថា នៅតែមានគ្រួសារយុទ្ធជនពលីជាច្រើនដែលកំពុងជួបការ លំបាកយ៉ាងខ្លាំង កូនចៅមិនបានទៅរៀន ឬក៏គ្រួសារក្រីក្រ គេបញ្ចប់ការសិក្សា ប៉ុន្តែសុំការងារមិនបាន ឬរៀនចប់ថ្នាក់វិទ្យាល័យគឺប៉ុន្តែត្រូវស្នាក់នៅផ្ទះ។ ដើម្បី បន្ធូរស្រាលការឈឺចាប់ក៏ដូចជាតបស្នងសងគុណរបស់បណ្ដាយុទ្ធជនពលី ខ្ញុំ ចាត់ទុកថា ចាំបាច់ត្រូវមានការរួមដៃរួមកម្លាំងរបស់សង្គមទាំងមូល”៕