VOV WorldVOV World
កម្មវិធីសិល្បៈ “Son La ថ្ងៃថ្មី” នៅខ្ពង់រាប Moc Chau
02/09/2018 09:22
(VOVWORLD) - នាយប់ថ្ងៃទី១ ខែកញ្ញា នៅទីរួមខេត្ត Nong Truong Moc Chau ស្រុក Moc Chau ខេត្ត Son La ភាគខាងជើងវៀតណាម បានប្រព្រឹត្តទៅពិធីបើកសប្ដាហ៍ វប្បធម៌ទេសចរណ៍ខេត្ត ឆ្នាំ២០១៨ ដោយកម្មវិធីសិល្បៈក្រោមប្រធានបទ “Son La ថ្ងៃថ្មី”។
កម្មវិធីសិល្បៈ “Son La ថ្ងៃថ្មី” នៅខ្ពង់រាប Moc Chau
 ទិដ្ឋភាពនៃពិធីបើកសប្ដាហ៍វប្បធម៌ទេសចរណ៍ខេត្ត Son La   សប្ដាហ៍វប្បធម៌ទេសចរណ៍នេះត្រូវបានរៀបចំឡើងសំដៅរំលឹកខួបអនុ ស្សាវរីយ៍ទិវាបុណ្យធំៗរបស់ប្រទេសជាតិ បង្កើនផែនមហាសាមគ្គីជាតិ ព្រមទាំង ផ្សព្វផ្សាយដល់សហគ្រាសនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិអំពីសក្ដានុភាពនិងឧត្តមភាពនៃខេត្ត Son La ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។ លោក Cam Ngoc Minh ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា៖         “សប្ដាហ៍វប្បធម៌ទេសចរណ៍ខេត្ត Son La ត្រូវបានរៀបចំឡើងក្នុងគោល បំណងទាក់ទាញការវិនិយោគនិងផ្សព្វផ្សាយផលិតផលទេសចរណ៍នៃខេត្ត ចំពោះមិត្តភក្តិជាតិនិងអន្តរជាតិ។ តាមនោះ ជួយឲ្យមនុស្សនៅក្នុងនិងក្រៅ ប្រទេសយល់ដឹងបន្ថែមអំពីលក្ខណៈវប្បធម៌និងសោភ័ណ្ឌភាពធម្មជាតិនៃខេត្ត Son La។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក្នុងតំបន់ក៏មានមោទនភាពចំពោះជនជាតិ ខ្លួន និងស្នេហាស្រុកកំណើតថែមទៀត”។         ក្នុងឱកាសនេះដែរ ខេត្ត Son La បានទទួលសេចក្ដីសម្រេចរបស់ក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ស្ដីពីការបញ្ចូលសិល្បៈខែនរបស់ជនជាតិ Mong ស្រុក Moc Chau និងពិធី Phang A របស់ជនជាតិ La Ha ខេត្ត Son La ចូលក្នុង បញ្ជីរាយនាមវប្បធម៌អរូបិថ្នាក់ជាតិផងដែរ៕