VOV WorldVOV World
កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son
11/11/2013 12:01
Vovworld-កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son ត្រូវបាន​ប្រារព្ធ​ឡើងនាយប់ថ្ងៃទី១០វិច្ឆិកានៅទីក្រុងហូជីមិញ។
កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son
កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son (vietnamplus)         Vovworld-កម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son ត្រូវបាន​ប្រារព្ធ​ឡើង នាយប់ថ្ងៃទី១០វិច្ឆិកានៅទីក្រុងហូជីមិញ។ នេះជាកម្មវិធីសិល្បៈសំដៅ​បូក​សរុប រយៈពេល៤ឆ្នាំអនុវត្តកម្មវិធីមនោសញ្ចេតនា Truong Son រៀបចំឡើងដោយកាសែត Sai Gon giai phong និងអង្គភាពទាក់ទិន។ ក្រោយរយៈពេល៤ឆ្នាំបំផុស​និង​អនុវត្ត​គណៈចាត់តាំងរៃអង្គាសប្រាក់បានជិត១៤០ពាន់​លាន​ដុង ដំណើរការសាង​សង់​​ និងប្រគល់​ផ្ទះ​មេត្តាធម៍ជាង១៣០០ខ្នងនៅខេត្ត​ក្រុង​ចំនួន៤៤ សាងសង់វិហារ​រំលឹក​វិញ្ញាណក្ខ័ន្ធយុទ្ធជនពលី Truong Son ចំនួន២​លើ​៤នៅកន្លែងសំខាន់ៗ។         កត់សម្គាល់ស្នាដៃដែលទទួលបានរបស់អ្នកអនុវត្តកម្មវិធីមនោសញ្ចេតនានេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានប្រគល់គ្រឿងឥស្សារិយយស​ ពលកម្ម​ថ្នាក់លេខ៣ជូនសមូហភាពថ្នាក់ដឹកនាំកាសែត Sai Gon giai phong និង​ បុគ្គល​២នាក់។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលក៏បានប្រគល់ប័ណ្ណសរសើរជូន​សមូហ ភាព​ចំនួន៣និងបុគ្គលចំនួន២ដែលមានស្នាដៃជាច្រើនក្នុងការអនុវត្តកម្មវិធី​ មនោសញ្ចេតនា Truong Son។         ក្នុងក្របខ័ណ្ឌកម្មវិធីសិល្បៈមនោសញ្ចេតនា Truong Son បណ្ដាដំណាងបាន កំសាន្តបណ្ដាកម្មវិធីសិល្បៈ បទចម្រៀងពិសេសស្ងើចសរសើរ​បក្ស លោកប្រធាន ហូជីមិញ ស្រុកកំណើត ទឹកដីនិងមនុស្សវៀតណាម៕