VOV WorldVOV World
កំណត់វេលារៀបចំការចរចារជាបន្តស្តីពីបញ្ហានៅស៊ីរី
10/11/2015 10:16
(VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅកាន់ទីក្រុង Vienna របស់អូទ្រីសដើម្បីចូល រួមវង់ចរចារថ្មីបំផុតស្តីពីជំលោះនៅស៊ីរី នាថ្ងៃទី ១៤ វិច្ឆិកា​ ខាងមុខ។
កំណត់វេលារៀបចំការចរចារជាបន្តស្តីពីបញ្ហានៅស៊ីរី
កំណត់វេលារៀបចំការចរចារជាបន្តស្តីពីបញ្ហានៅស៊ីរី (Image: VNA) (VOVworld) – រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នឹងទៅកាន់ទីក្រុង  Vienna របស់អូទ្រីសដើម្បីចូលរួមវង់ចរចារថ្មីបំផុតស្តីពីជំលោះនៅស៊ីរី នាថ្ងៃទី ១៤ វិច្ឆិកា​ ខាងមុខ។ ប៉ុន្តែ តំណាងនៃរដ្ឋអំណាចរបស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad ក៏ដូចជាតំណាងនៃភាគីប្រឆាំងគ្រោងនឹងមិនចូលរួមវាង់ ចរចារ លើកនេះទេ។ គ្រាន់តែមានរុស្សអ៊ីរ៉ង់អារ៉ាប់ប៊ីសាអ៊ូឌីតនិងទួរគីនឹងចូលរួមវង់ចរ ចារពោលខាងលើប៉ុណ្ណោះ។ ទាក់ទិនដល់ព្រឹត្តិការណ៍នេះ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក  Sergei Lavrov បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំគប្បីប្រមូលផ្តុំទៅលើការ រៀបចំបញ្ជីឈ្មោះរបស់បណ្ដាអង្គការភេរវកម្មនិងភាគីប្រឆាំងជំនួសការទាមទា ឲ្យ លោក Bashar al Assad លាលែងពីដំណែង។ នេះក៏ជាទស្សនៈរបស់អ៊ីរ៉ង់ ក្នុងពេលចូលរួមវង់ចរចារលើកនេះដែរ៕