VOV WorldVOV World
កងទ័ពអាមេរិកនិងរុស្ស៊ីជួបសន្ទនា Online ស្តីពីស៊ីរី
02/10/2015 06:23
(VOVworld)-ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងនា យប់ថ្ងៃទី១តុលាថា កងទ័ពអាមេរិកនិងរុស្ស៊ីបានរៀប ចំការសន្ទនា Online
កងទ័ពអាមេរិកនិងរុស្ស៊ីជួបសន្ទនា Online ស្តីពីស៊ីរី
(VOVworld)-ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងនាយប់ថ្ងៃទី១តុលាថា កង ទ័ពអាមេរិកនិងរុស្ស៊ីបានរៀបចំការសន្ទនា Online សំដៅស្វែងរកដំណោះ ស្រាយ ជៀសវាងការប៉ះទង្គិច ខណៈដែលប្រទេសទាំងពីរកំពុងដំណើរការ យុទ្ធនាការ វាយប្រហារតាមជើងអាកាសប្រឆាំងអង្គការរដ្ឋអ៊ីស្លាមស្វ័យ ប្រកាស (IS) នៅស៊ីរី។ ក្នុងពេលជាមួយគ្នានោះ ក្នុងថ្ងៃដដែល ទីភ្នាក់ងារ RIA Novosti បានដកស្រង់ សេចក្តីប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ី ឲ្យ ដឹងថា ម៉ូស្គូនឹងពិនិត្យរាល់សំណើរ ពីរដ្ឋអំណាចអ៊ីរ៉ាក់ ទាក់ទិនដល់ការវាយ ប្រហារតាមជើងអាកាសតម្រង់ទៅលើពួក ឧទ្ទាម IS៕