កងទ័ពស៊ីរីដណ្តើមបានមកវិញការត្រួតត្រាទីកន្លែងមួយចំនួនពីបាតដៃរបស់ IS
19/09/2016 08:25
(VOVworld) – នាថ្ងៃទី ១៨ កញ្ញា បណ្ដាទាហានរដ្ឋាភិបាល ស៊ីរីបានដណ្តើមមក វិញទីកន្លែងមួយចំនួនដែលអង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទន្ទ្រាន កាន់កាប់នៅ ខេត្ត Der al Zor ប៉ែកខាងកើតស៊ីរី។

កងទ័ពស៊ីរីដណ្តើមបានមកវិញការត្រួតត្រាទីកន្លែងមួយចំនួនពីបាតដៃរបស់ IS (VNA) (VOVworld) – នាថ្ងៃទី ១៨ កញ្ញា បណ្ដាទាហានរដ្ឋាភិបាលស៊ីរីបានដណ្តើមមក វិញទីកន្លែងមួយចំនួនដែលអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទន្ទ្រាន កាន់កាប់នៅខេត្ត Der al Zor ប៉ែកខាងកើតស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានដកស្រង់ពាក្សសំដីរបស់មន្ត្រីយោធាមិនបញ្ចេញឈ្មោះមួយរូបបាន ឲ្យដឹងថា៖ ជនប្រដាប់អាវុធ IS រាប់សិបនាក់ត្រូវបានកំទិចក្នុងការវាយប្រហារ ទៅលើភ្នំ Tharda ក្រោមការជួយឧបត្ថម្ភពីយន្តហោះចំបាំង។ នាថ្ងៃទី ១៧ កញ្ញា កងទ័ព ចម្រុះដឹកនាំដោយអាមេរិកបានវាយប្រហារតាមផ្លូវអាកាសទៅលើ តំបន់ Jebel Tharda ប៉ែកខាងកើតស៊ីរីដែលក្នុងនោះទាហានស៊ីរីចំនួន ៦២ នាក់ស្លាប់និង ១០០ នាក់ទៀតរងរបួស៕
Related





