កងទ័ពវៀតណាមនិងកងទ័ពហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ
21/03/2014 06:34
(VOVworld)-នាថ្ងៃទី២០មិនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនា ជាមួយមញ្ជាការដ្ឋានកង ទ័ពជើងទឹកហ្វីលីពិន ដឹកនាំដោយឧត្តមនាវីបំរង លោក Jose Luis M.Alano

កងទ័ពវៀតណាមនិងកងទ័ពហ្វីលីពីនបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី២០មិនា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបសន្ទនាជាមួយ មញ្ជាការដ្ឋានកងទ័ពជើងទឹកហ្វីលីពិន ដឹកនាំដោយឧត្តមនាវីបំរង លោក Jose Luis M.Alano ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀត ណាមបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលធ្វើការរវាងបញ្ជាការដ្ឋានកងទ័ពជើង ទឹកនៃប្រទេសទាំងពីរ។ រដ្ឋមន្រ្តី Phung Quang Thanh អះអាងថា ដំណើរទស្សន កិច្ចវៀតណាមលើកនេះរបស់ឧត្តមនាវីបំរង លោក Jose Luis M.Alanoបានរួមចំណែកយ៉ាងសំខាន់ក្នុងការជម្រុញទំនាក់ ទំនងរវាងវៀតណាមជាមួយ ហ្វីលីពិនឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទីមួយថ្ងៃ។ នាយឧត្តមសេនីយ៍ Phung Quang Thanh ចាត់ទុកថា នាពេលខាងមុខ កងទ៍ពជើង ទឹកនៃប្រទេសទាំងពីរ វៀតណាមនិងហ្វីលីពិន និងជម្រុញកិច្ចសហ ប្រតិបត្តិការលើ គ្រប់វិស័យ។ ជាពិសេស ក្រសួងការពាជាតិនៃប្រទេសទាំងពីរ គប្បីបង្កើតខ្សែ Hotline ដើម្បីផ្លាស់ប្តូរ ចែករំលែកបទពិសោធលើបណ្តាវិស័យ ដែលភាគីទាំងពីរយកចិត្តទុក ដាក់ដូចគ្នា៕
Related





