កង្វះខាតក្នុងបច្ចេកទេសមិនជះឥទ្ធិពលដល់លទ្ធផលបោះឆ្នោតកម្ពុជា។
26/08/2013 09:07
VOV-NEC បានប្រកាសលទ្ធផលបើកកញ្ចប់ឯកសារមានបោះត្រា “ក” នៅបន្ទប់បោះឆ្នោតចំនួន១៣នៅខេត្តក្រចេះ

NEC បានប្រកាសលទ្ធផលបើកកញ្ចប់ឯកសារមានបោះត្រា “ក”នៅបន្ទប់បោះឆ្នោតចំនួន១៣នៅ ខេត្តក្រចេះ (vov.vn) VOV-នារៀលថ្ងៃទី២៥សីហា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កម្ពុជា (NEC) បានប្រកាសលទ្ធផលបើកកញ្ចប់ឯកសារមានបោះត្រា “ក” (រួមមានឯកសារសន្លឹកឆ្នោតរបស់បណ្ដាកន្លែងបោះឆ្នោត)នៅបន្ទប់បោះឆ្នោតចំនួន១៣ នៅ ខេត្តក្រចេះតាមពាក្យប្ដឹងតវ៉ារបស់គណៈបក្សសង្គ្រោះជាតិកម្ពុជា (CNRP) មិនជះឥទ្ធិពលដល់លទ្ធផលនៃការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី៥នាថ្ងៃទី ២៨កក្កដាកន្លងមកឡើយ ក្នុងសន្និសីទកាសែតនៅទីស្ដីការ NEC អគ្គលេខាធិការ Nec ទេពនីថា បានឲ្យដឹងថា បានរកឃើញកង្វះខាតក្នុងបច្ចេកទេសមួយចំនួនក្នុង កញ្ចប់ឯកសារនេះ។ លោកបានអះអាងថាបណ្ដាកង្វះខាតនេះមិនជះឥទ្ធិពលដល់ លទ្ធផលការបោះឆ្នោតឡើយនិងត្រឹមតែមានចរិតលក្ខណៈបរានុម័តតែប៉ុណ្ណោះ ប៉ុន្តែ NEC នឹងពិនិត្យដោយមានវិធានការដាក់ពិន័យសមស្របចំពោះបុគ្គលដែលធ្វើ ឲ្យកើតនូវកង្វះខាតពោលខាងលើ។ អ្នកនាំពាក្សក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា (CCC) លោក ព្រហ្មញាណវិចិត្រ បាន ឲ្យដឹងថា នាបច្ចុប្បន្ន CCC ទើបបានអនុញ្ញាតឲ្យបើកកញ្ចប់បោះត្រា “ក” នៅបន្ទប់ បោះឆ្នោតចំនួន១៣នៅខេត្តក្រចេះតែប៉ុណ្ណោះ និងមិនទាន់ពិភាគ្សាដល់ការអនុញ្ញាតឲ្យបើកកញ្ចប់បោះត្រា “ក” នៅមណ្ឌលបោះឆ្នោតផ្សេងៗតាមពាក្យប្តឹងតវ៉ារបស់ CNRP ឡើយ។ លោកបានអះអាងថា CCC មិនអាចអនុញ្ញាតបើកកញ្ចប់បោះត្រា “ក” នៅមណ្ឌលបើឆ្នោតទាំងអស់ដែល CNRP ប្តឹងតវ៉ាឡើយ៕
Related






