ក្រិកទទួលដំណែងជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប
09/01/2014 07:32
(VOVworld) – នាថ្ងៃទី ៨ មករា ក្រិកទទួលដំណែង ជាប្រធានប្តូរវេននៃ សហភាពអឺរ៉ុប (EU) ក្នុងអាណត្តិ ៦ ខែ។

ក្រិកទទួលដំណែងធ្វើជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) ក្នុងអាណត្តិ ៦ ខែ។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ៨ មករា ក្រិកទទួលដំណែងធ្វើជាប្រធានប្តូរវេននៃសហភាពអឺរ៉ុប (EU) ក្នុងអាណត្តិ ៦ ខែ។ នេះត្រូវបានចាត់ទុកជាការសាកល្បង ដ៏ធំធេងចំពោះប្រទេស មួយដែលជាមូលហេតុនៃវិបត្តិបំណុលសាធារណៈនៅទ្វីប អឺរ៉ុបក្នុងរយៈពេល ៤ ឆ្នាំ កន្លងមក។ ថ្លែងមតិក្នុងពិធីទទួលដំណែងនៅរដ្ឋធានី Athens របស់ក្រិក ប្រធាន EU លោក Herman Van Rompuy និងប្រធាគណៈកម្មាធិការអឺរ៉ុប (EC) លោក Emanuel Barroso សុទ្ធតែសង្កត់ធ្ងន់ ថា៖ ក្រិកត្រូវខំប្រឹងប្រែងជាងទៀតដើម្បីរួចផុតពីវិបត្តិ និងមិនរារាំងដំណើការកំណែទម្រង់ទេ។ ដោយមានការខំប្រឹងប្រែងគួរឲ្យចាប់អារម្មណ៍ លោក Barroso សង្ឃឹមថា៖ Athens នឹងរួចផុតពីវិបត្តិក្នុងឆ្នាំ ២០១៤។ ក្នុងពេលនោះ ប្រធាន EU លោក Herman Van Rompuy សម្តែងជំនឿជាក់ថា៖ EU នឹងទទួលបានគោលដៅរបស់ខ្លួនក្នុងឆ្នាំ ២០១៤។ លោក Van Rompuy បានសង្កត់ធ្ងន់ថា៖ គោលដៅរួម របស់ក្រិកក្នុងឋានៈជាប្រធាន EU និយាយដោយឡែក ក៏ដូចជា របស់អឺរ៉ុប និយាយ រួមគឺ៖ ការងារធ្វើ កំណើនសេដ្ឋកិច្ចនិងសន្តិសុខ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីក្រិក លោក Antonis Samaras បានប្រកាសនឹងនាំមកក្តីសង្ឃឹមឲ្យ អឺរ៉ុបក្នុងអាណ្ណត្តិរបស់ខ្លួន៕
Related






