ក្រិកមានឪកាសរំដោះខ្ទង់ជំនួយដែលផ្អាកមុននេះ
20/03/2014 11:09
(VOVWorld)-នាថ្ងៃទី១៩មិនា បណ្តាអ្នកជំនាញការ ចំណុះក្រុម “ត្រីភាគី” រួមមាន មូលនិធិរូបិយវត្ថុអន្តរ ជាតិ (IMF)ធនាគាកណ្តាលអឺរ៉ុប (ECB)និងគណៈ កម្មាធិការ អ៊ឺរ៉ុប (EC)

រូបថតៈ dddn.vn (VOVWorld)-នាថ្ងៃទី១៩មិនា បណ្តាអ្នកជំនាញការចំណុះក្រុម “ត្រីភាគី” រួមមាន មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ធនាគាកណ្តាលអឺរ៉ុប (ECB)និងគណៈកម្មាធិការ អ៊ឺរ៉ុប (EC)បាននាំចេញការវាយតម្លៃដោយសុទិដ្ធិនិយមមួយចំនួន ចំពោះខឿន សេដ្ឋកិច្ចរបស់ក្រិក សំដៅបង្កបុព្វហេតុ ដើម្បីក្រុមតំបន់ចាយប្រាក់អឺរ៉ូ និងគណៈ នាយក IMF ពិនិតនិងសម្រេចអំពីការរំដោះទុនជំនួយដែលបានផ្អាកតាំងពីមុន នេះ សម្រាប់ Athens។ តាមបណ្តាអ្នកជំនាញការថា សេដ្ឋកិច្ចរបស់ក្រិកកំពុង ងើប ឡើងវិញ។ សកម្មភាពហិរញ្ញវត្ថុកំពុងដើរចំទិសសំដៅឆ្លើយតបនឹងបណ្តា គោល ដៅក្នុងកម្មវិធីជំនួយ។ មជ្ឈដ្ឋានមន្ត្រីក្រិកក៏មានវឌ្ឍនភាពក្នុងដំណើការ កំណែទម្រង់រចនាសម្ព័ន្ធ។ នាប៉ុន្មានសប្តាហ៍ខាងមុខតំបន់ចាយប្រាក់អឺរ៉ូ និង គណៈ នាយក IMF នឹងពិនិត្យមើលរាល់ការវាយតម្លៃរបស់អ្នកជំនាញការដែល បានពោលខាងលើ។ ប្រសិនជាការវាយតម្លៃទាំងនេះទទួលបានការគាំទ្រក្រិក អាចនឹង បានរំដោះខ្ទង់ជំនួយចំនួន ៨,៥ពាន់លានអឺរ៉ូ៕
Related





