ក្រិកប្រកាសជាផ្លូវការមិនអាចទូទាត់បំណុលទាំងស្រុង
04/07/2015 08:59
(VOVworld) – ៣ ថ្ងៃក្រោយកាលកំណត់ដែលក្រិកត្រូវ ទូទាត់បំណុលសំរាប់ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) មូលនិធិស្ថិរភាពហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ (EFSF) បានប្រកាសជាផ្លូវការថា៖ Athens បានបាត់បង់លទ្ធភព ទូទាត់ទាំងស្រុង ។

ក្រិកប្រកាសជាផ្លូវការមិនអាចទូទាត់បំណុលទាំងស្រុង (Image: VNA) (VOVworld) – ៣ ថ្ងៃក្រោយកាលកំណត់ដែលក្រិកត្រូវទូទាត់បំណុលសំរាប់ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) មូលនិធិស្ថិរភាពហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ (EFSF) បានប្រកាសជាផ្លូវការថា៖ Athens បានបាត់បង់លទ្ធភពទូទាត់ទាំងស្រុង ។ កាយវិការនេះអាចធ្វើឲ្យក្រិកចាកចេញពីតំបន់ចាយប្រាក់អឺរ៉ុប (Eurozone) ភ្លាមមួយរំពិចដែលនឹងបណ្ដាលឡើងផលវិបាកដ៏ធ្ងន់ធ្ងរចំពោះតំបន់នេះ។ EFSF បាននាំចេញសេចក្តីប្រកាសពោលខាងលើមុនការបោះប្រជាមតិនៅ ក្រិកអំពី គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀត ប៉ុន្តែ មិនមែនស្នើរឲ្យ Athens ត្រូវទូទាត់ បំណុលពោលខាងលើនៅឡើយ។ EFSF កំពុងគ្រប់គ្រងបំណុល ក៏ដូជា ប័ណ្ឌជាតិរបស់ក្រិកដែលមានតំលៃសរុបដល់ ១៤៤,៦ ពាន់លានអឺរ៉ូ ស្មើរនឹង ១៦០ ពាន់លានដុល្លាអាមេរិក៕
Related





