VOV WorldVOV World
ក្រិកអះអាងនូវសុវត្ថិភាពចំពោះមុខសេចក្តីសម្រេចថ្មីរបស់ ECB
05/02/2015 08:58
(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ក្រសួងហិរញ្ញវត្ថុក្រិកបាន នាំចេញសេចក្តីប្រកាស ដែលអះអាងថា៖ កាយវិការថ្មី របស់ធនាគារកណ្ដាលអឺរ៉ុប (ECB) ដែលរារាំងបណ្ដា ធនាគារក្រិកទទួលបានប្រភពទុនកម្ចីថ្មី មិននាំមកការ លំបាកណាមួយសំរាប់មណ្ឌល ហិរញ្ញវត្ថុនៃប្រទេសនេះឡើយ។
ក្រិកអះអាងនូវសុវត្ថិភាពចំពោះមុខសេចក្តីសម្រេចថ្មីរបស់ ECB
ក្រិកអះអាងនូវសុវត្ថិភាពចំពោះមុខសេចក្តីសម្រេចថ្មីរបស់ ECB (Image: VNA) (VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ក្រសួងហិរញ្ញវត្ថុក្រិកបាននាំចេញសេចក្តីប្រកាស ដែលអះអាងថា៖ កាយវិការថ្មីរបស់ធនាគារកណ្ដាលអឺរ៉ុប (ECB) ដែលរារាំងបណ្ដា ធនាគារក្រិកទទួលបានប្រភពទុនកម្ចីថ្មី មិននាំមកការលំបាកណាមួយសំរាប់មណ្ឌល ហិរញ្ញវត្ថុនៃប្រទេសនេះឡើយ។ សេចក្តីប្រកាសពោលខាងលើបានលើកច្បាស់ថា៖ មណ្ឌលហិរញ្ញវត្ថុរបស់ក្រិកត្រូវបានការពារដោយគ្រប់គ្រាន់និងមានប្រភពទុនផ្សេងៗ ទៀត។ សេចក្តីប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីការពិភាក្សារវាងរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុក្រិក លោក Yanis Varoufakis និងប្រធាន ECB លោក Mario Draghi នៅទីក្រុង Frankfurt (អាល្លឺម៉ង់)។ ទោះបីជា រដ្ឋអំណាច Athens សម្តែងសុទិដ្ឋិនិយម ក្រោយពី កិច្ចប្រជុំនេះក្តីប៉ុន្តែ  ECB បានប្រកាសមិនទិញប័ណ្ណជាតិរបស់រដ្ឋាភិបាលក្រិក ព្រមទាំង មិនអនុញាត្តឲ្យ Athens ប្រើប្រាស់ប័ណ្ណជាតិរដ្ឋាភិបាល ឬ ប័ណ្ណជាតិដែល ត្រូវបានរដ្ឋាភិបាលធានាដើម្បីខ្ចីប្រាក់។ ECB បានឲ្យដឹងថា៖ យថាទស្សន៍ចាប់ផ្តើម ការចរចារឡើងវិញស្តីអំពីកញ្ចប់ជំនួយឧបត្ថម្ភមានតំលៃ២៤០ពាន់លាន់អឺរ៉ូសំរាប់ ក្រិកមិនគួរឲ្យទុកចិត្តទេព្រមទាំងអំពាវនាវឲ្យធនាគារក្រិកប្រើប្រាស់ប័ណ្ណហ៊ុន ផ្សេងៗទៀតធ្វើជាទ្រព្យសម្បត្តិបញ្ចាំកម្ចី៕