ក្រិកយល់ព្រមជាមួយកិច្ចព្រមព្រៀងទាក់ទិនដល់កញ្ចប់ថវិកាសង្គ្រោះ
21/02/2017 07:21
(VOVworld) - កិ្រកបានយល់ព្រមជាមួយកិច្ចព្រម ព្រៀងស្ដីអំពីវិធានការកំណែ ទម្រង់ថ្មីសំដៅបំបែក ភាពជាប់គាំងជាមួយម្ចាស់បំណុលរបស់អាតែននោះ គឺសហភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមនោះបើកផ្លូវ សំរាប់ការទទួលបានកញ្ចប់រំដោះថវិកាថ្មី។

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិកលោក Euclid Tsakalotos (ខាងឆ្វេង)និងស្នងការអឺរ៉ុបទទួលបន្ទុកបញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងពន្ធលោក Pierre Moscovici នៅកិច្ចប្រជុំក្រុម Eurogroup នៅប៊ែលហ្សិកនាថ្ងៃទី២០ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - កិ្រកបានយល់ព្រមជាមួយកិច្ចព្រមព្រៀងស្ដីអំពីវិធានការកំណែ ទម្រង់ថ្មីសំដៅបំបែក ភាពជាប់គាំងជាមួយម្ចាស់បំណុលរបស់អាតែននោះគឺសហ ភាពអឺរ៉ុប (EU) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) តាមនោះបើកផ្លូវសំរាប់ការ ទទួលបានកញ្ចប់រំដោះថវិកាថ្មី។ នាថ្ងៃដដែល IMF បានអំពាវនាវឲ្យប្រទេសអឺរ៉ុប នានាខំប្រឹងប្រែងសំដៅសំរេចលើ កិច្ចព្រមព្រៀងស្ដីអំពីវិធានការកំណែទម្រង់ដែល អាតែនចាំបាច់ត្រូវអនុវត្តន៍ដើម្បីទទួលបានកញ្ចប់ថវិកាសង្គ្រោះក្រោយនោះ។IMF ជាដៃគូរបស់ EU ក្នុងការផ្ដល់ កញ្ចប់ថវិកាសង្គ្រោះដំបូងចំនួន២លើកសំរាប់អាតែន ប៉ុន្តែមិនចូលរួមក្នុងកញ្ចប់ សង្គ្រោះលើកទី៣នាបច្ចុប្បន្ននោះឡើយ៕
Related





