VOV WorldVOV World
ក្រសួងអប់រំនិងបណ្តុះបណ្តាលជួបសំណេះសំណាលជាមួយគ្រូបង្រៀងនៅតាមស្រុកកោះ
13/11/2016 08:47
(VOVworld)-នាព្រឹកថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះ​បណ្តាលបានរៀបចំពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន៤២នាក់
ក្រសួងអប់រំនិងបណ្តុះបណ្តាលជួបសំណេះសំណាលជាមួយគ្រូបង្រៀងនៅតាមស្រុកកោះ
រដ្ឋមន្ត្រី លោក Phung Xuan Nha ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ (VOVworld)-នាព្រឹកថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះ​ បណ្តាលបានរៀបចំពិធីជួបសំណេះសំណាលជាមួយគ្រូបង្រៀនចំនួន៤២នាក់  ដែល កំពុងបំពេញការងារនៅស្រុកកោះ ឃុំកោះក្នុងឱកាសរំលឹកទិវាគ្រូបង្រៀន វៀតណាម ថ្ងៃទី២០វិច្ឆិកា។ ថ្លែងមតិក្នុងជំនួបនេះ រដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្តុះ បណ្តាល លោក Phung Xuan Nha បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹង ប្រែងព្រមទាំងថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូដែល ជំនះពុះពាររាល់ការលំបាក ច្បាមជាប់កោះ ច្បាមជាប់សាលាសំដៅនាំមក ចំណេះដឹងឲ្យសិស្សានុសិស្សនៅស្រុក កោះសមុទ្រ។ លោក Phung Xuan Nha សំណេះសំណាលថា៖         “ខ្ញុំសូមជូនពរលោកគ្រូអ្នកគ្រូទាំងអស់ដែលទទួលបានស្នាដៃច្រើន មិន ត្រឹមតែក្នុងការបង្រៀន តែប៉ុណ្ណោះទេ ថែមទាំងធ្វើជាគំរូ ជានិមិត្តរូបសម្រាប់ គ្រូបង្រៀនក្នុងផ្នែកទាំងមូលទៀតផង។ ចំពោះ សំណើររបស់លោកគ្រូ អ្នកគ្រូ ខ្ញុំនឹងរួមសហការជាមួយសម្ព័ន្ធយុវជនកុម្មុយនិស្តហូជី មិញ មជ្ឈឹមសម្ព័ន្ធយុវ ជនវៀតណាម ដាក់ចេញគោលនុយោបាយមានប្រសិទ្ធិភាព និង ជាក់ស្តែង សម្រាប់ជីវភាពរស់នៅរបស់គ្រូទាំងអស់”៕