VOV WorldVOV World
ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន
03/10/2015 07:40
Vovworld-នាព្រឹកថ្ងៃទី៣តុលាតាមម៉ោងវៀតណាម ថ្នាក់ ដឹកនាំបណ្ដា​ប្រទេស​រុស្ស៊ី​អ៊ុយក្រែនអាល្លឺម៉ង់និងបារាំង
ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន
ក្រុមចតុភាគី Normandy អំពាវនាវអនុវត្តកិច្ចព្រមព្រៀង Minsk អំពីអ៊ុយក្រែន (VNP/AFP)         Vovworld-នាព្រឹកថ្ងៃទី៣តុលាតាមម៉ោងវៀតណាម ថ្នាក់ដឹកនាំបណ្ដា​ប្រទេស ​រុស្ស៊ី​អ៊ុយក្រែនអាល្លឺម៉ង់និងបារាំង(ក្រុមចតុភាគី Normandy)បានបញ្ចប់​ការ​ចរចារ នៅរដ្ឋធានីប៉ារីសបារាំង។ បណ្ដាភាគីសុទ្ធតែសង្កត់ធ្ងន់លើសារសំខាន់​នៃ​ការ អនុវត្តកិច្ចព្រមព្រៀង Minsk ស្ដីពីការដោះស្រាយវិបត្តិអ៊ុយក្រែន អំពាវនាវ​អនុវត្ត​ យ៉ាងពេញលេញកិច្ចព្រមព្រៀងនេះក៏ដូចជាលទ្ធភាពអូសបន្លាយកិច្ច​ព្រមព្រៀង នេះទៅឆ្នាំ២០១៦។         បញ្ចប់ការចរចារនេះ បណ្ដាភាគីមិនចុះហត្ថលេខាលើឯកសារណាមួយ។ នៅ​ សន្និសីទកាសែតរួមអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានវាយ​តំលៃថា ភាគីនានាពេញចិត្តនឹងលទ្ធផលចរចារ រាល់បញ្ហាជាក់ស្ដែងដែលបាន​ពិភាគ្សានិង ទស្សនៈនៃភាគីនានាបានខិតមកជិតគ្នាជាង។ អធិការបតីអាល្លឺម៉ង់​ចាត់ទុកថា គ្មាន ប្រការណានៃកិច្ចព្រមព្រៀង Minsk បានអនុវត្តយ៉ាងពេញលេញ​ឡើយ។ ​ហេតុនេះ ហើយលោកស្រី Merkel បានបើកចំហរលទ្ធភាពកាលកំណត់​នៃកិច្ច​ព្រមព្រៀងនេះ អាចបានអូសបន្លាយ៕