ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨
31/08/2018 08:40
(VOVWORLD) - ឆ្នាំនេះជាឆ្នាំទី៣បន្តបន្ទាប់ដែលក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែសីហាដល់ថ្ងៃទី២ខែកញ្ញានៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុនអាកាសចរណ៍ Vietjet ចូលរួមពិព័រណ៌ទេសចរណ៍ Modetour Travel Mart ឆ្នាំ២០១៨ នៅស្តង់តាំងបង្ហាញរបស់ក្រុមហ៊ុន អាកាសចរណ៍ Vietjet ភ្ញៀវបានចូលរួមការ បង្វិលឆ្នោតផ្សងសំណាងដើម្បីទទួលបាន សំបុត្រហោះហើរដោយឥតគិតថ្លៃ ទទួលកាដូរួមទាំងសាកល្បងលេងល្បែងគួរឲ្យសប្បាយ និងទស្សនាការសំដែងសិល្បៈ ដ៏រស់រវើកទៀតផង។ ចំពោះទីផ្សារកូរ៉េខាងត្បូង នាបច្ចុប្បន្ន ក្រុមហ៊ុន អាកាសចរណ៍ Vietjet បានដាក់ឲ្យដំណើរការ ជើងហោះហើរជំនួន៧ ជើងរួមមាន ទីក្រុង ហូជីមិញ - សេអ៊ូល; ហាណូយ-សេអ៊ូល; Hai Phong - សេអ៊ូល; Da Nang -សេអ៊ូល; Nha Trang -សេអ៊ូល; ហាណូយ- Busan និង Da Nang – Deagu។ ពិព័រណ៌ ទេសចរណ៍ Modetour Travel Mart ត្រូវបានរៀបចំឡើងលើកដំបូងនៅ ឆ្នាំ២០១៤ ដោយក្លាយទៅជាពិព័រណ៌ទេសចរណ៍ដ៏មានកិត្យានុភាពនិងគួរឲ្យ ទាក់ទាញ់បំផុតនៅប្រទេសកូរ៉េខាងត្បូង៕
Related





