ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាងលិចមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា
08/12/2015 06:53
(VOVworld) - នារសៀលថ្ងៃទី៧ ធ្នូ ក្រុមការងារនៃ គណៈកម្មការទទួលបន្ទុកតំបន់ ណាមបូខាងលិចដឹក នាំដោយអនុប្រធានគណៈកម្មការ ឧត្តមសេនីយ៍ទោ Tran Phi Ho បានជួបចរចារជាមួយគណៈប្រតិភូនៃ បញ្ជាការដ្ឋានអង្គរក្សកងយោធពល ខេមរៈភូមិន្ទដឹកនាំដោយនាយឧត្តមសេនីយ៍ យៀន សារុន អគ្គសេនាធិការរងកង យោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការរងអង្គរក្ស។

ទិដ្ឋភាពនៃជំនួបចរចាររវាងភាគីទាំងពីរ (VOVworld) - នារសៀលថ្ងៃទី៧ ធ្នូ ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ ណាមបូខាងលិចដឹកនាំដោយអនុប្រធានគណៈកម្មការ ឧត្តមសេនីយ៍ទោ Tran Phi Ho បានជួបចរចារជាមួយគណៈប្រតិភូនៃបញ្ជាការដ្ឋានអង្គរក្សកងយោធពលខេ មរៈភូមិន្ទដឹកនាំដោយនាយឧត្តមសេនីយ៍ យៀន សារុន អគ្គសេនាធិការរងកង យោធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការរងអង្គរក្ស។នាយឧត្តមសេនីយ៍ យៀន សារុន បានជូនដំណឹងអំពីស្ថានភាពនៅកម្ពុជានាបច្ចុប្បន្ន ក្នុងនោះសង្កត់ធ្ងន់ថា បើទោះបីជានាពេលកន្លងទៅបានកើតមានឡើងបំរ៉ែបំរួលដ៏ស្មុគស្មាញក្ដី ប៉ុន្តែ គណៈបក្សប្រជាជនកម្ពុជា (CPP) និងរាជរដ្ឋាភិបាលកម្ពុជា នៅរក្សារឹងមាំនូវស្ថិរ ភាពនយោបាយ ហើយដឹកនាំប្រទេសជាតិបន្តអភិវឌ្ឍន៍លើគ្រប់វិស័យ។នាយ ឧត្តមសេនីយ៍ យៀន សារុន ក៏បានថ្លែងអំណរគុណជូនចំពោះគណៈកម្មការទទួល បន្ទុកតំបន់ណាមបូខាងលិច និងខេតក្រុងនានានៅតំបន់ដីសណ្ដទន្លេ Cuu Long ដោយបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភកងយោធពលខេមរៈភូមិន្ទ រួមចំណែក រក្សា ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ រវាងវៀតណាមនិងកម្ពុជា។រីឯខ្លួនវិញ ឧត្តមសេនីយ៍ទោ Tran Phi Ho បាន អះអាង ថា វៀតណាមមុនក៏ដូចជាក្រោយមានគោលបំណងរក្សាទំនាក់ទំនងជាប្រពៃណី កិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរជាមួយកម្ពុជា រឹតបន្តឹងថែមទៀត ចំណងសាមគ្គី ភាព មិត្តភាព ជួយឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីអភិវឌ្ឍន៍ដោយ និរន្តរភាពនា ពេលខាងមុខ។ ក្នុងឱកាសនេះដែរ ក្រុមការងារនៃគណៈកម្មការទទួលបន្ទុកតំបន់ណាមបូខាង លិចបានទៅសាកសួរសុខទុក្ខស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ដាក់កម្រង ផ្កានៅវិមានអនុស្សាវរីយ៍យុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញផងដែរ៕
Related





