VOV WorldVOV World
ក្រុមប្រទេសអារ៉ាប់ស្វាគមន៍ការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ារបស់បារាំង
29/05/2016 09:15
(VOVworld) - រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសអារ៉ាប់ នាថ្ងៃទី២៨ ឧសភា បានរៀបចំសម័យប្រជុំពិសេសនៅ ទីស្នាក់ការសម្ព័ន្ធអារ៉ាប់ (AL) នៅរដ្ឋធានីគប្រទេស អេហ្ស៊ីប ដោយមានការចូលរួមរបស់ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mamoud Abbas សំដៅពិភាគ្សាអំពីការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ាដាក់ចេញដោយបារាំង។
ក្រុមប្រទេសអារ៉ាប់ស្វាគមន៍ការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ារបស់បារាំង
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mamoud Abbas (រូបថត៖sigmalive.com) (VOVworld) - រដ្ឋមន្រ្តីការបរទេសក្រុមប្រទេសអារ៉ាប់ នាថ្ងៃទី២៨ ឧសភា បានរៀបចំ សម័យប្រជុំពិសេសនៅទីស្នាក់ការសម្ព័ន្ធអារ៉ាប់ (AL) នៅរដ្ឋធានីគប្រទេសអេហ្ស៊ីប ដោយមានការចូលរួមរបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mamoud Abbas សំដៅ ពិភាគ្សាអំពីការផ្ដើមគំនិតសន្តិភាពនៅមជ្ឈឹមបូព៌ាដាក់ចេញដោយ បារាំង។ក្នុងបទ សន្ទរកថារបស់ខ្លួន ប្រធានាធិបតីលោក Mamoud Abbas បាន សង្កត់ធ្ងន់ថា នេះជា ពេលវេលាចលនាឆន្ទៈអន្តរជាតិនិងប្លុកអារ៉ាប់ដើម្បីប្រជាជន ប៉ាឡេស្ទីនទទួលបាន សេរីភាពហើយបង្កើតឡើងរដ្ឋប៉ាឡេស្ទីនឯករាជ្យតាមខ្សែព្រំដែនកាលពីខែមិថុនា ឆ្នាំ១៩៦៧។រីឯខ្លួនវិញ អគ្គលេខាធិការ AL លោក Nabil Al Arabi បានរិះគន់អាកប្ប កិរិយារបស់អ៊ីស្លាអ៊ែលចំពោះប៉ាឡេស្ទីន។ តាមការគំរោង នៅពេញបញ្ចប់សន្និសីទនេះ រដ្ឋមន្រ្តីការបទេសក្រុមប្រទេសអារ៉ាប់ នឹងអនុម័តលើសេចក្ដីសំរេចចិត្តមួយដែលគាំទ្រការផ្ដើមគំនិតរបស់បារាំង ក៏ដូចជា ការខំប្រឹងប្រែងរបស់អារ៉ាប់និងសហគមន៍អន្តរជាតិស្ដីអំពីការតភ្ជាប់ឡើង វិញនូវ ជំនួបចរចារសន្តិភាពរវាងអ៊ីស្រាអ៊ែលនិងប៉ាឡេស្ទីន៕