ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបើកសម័យប្រជុំដំបូង
12/12/2015 08:47
(VOVworld)-សម័យប្រជុំដំបូងនៃ ក្រុមប្រឹក្សាជាតិរៀប ចំការបោះឆ្នោត បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី១២ធ្នូ

ទិដ្ឋភាពនៃសម័យប្រជុំ (VOVworld)-សម័យប្រជុំដំបូងនៃ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី១២ធ្នូ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភានិងជាប្រធានក្រុម ប្រឹក្សា ជាតិរៀបចំការបោះឆ្នោត លោក Nguyen Sinh Hung។ នៅទីនេះ លោក Nguyen Sinh Hung បានលើកច្បាស់ថា ភារកិច្ចត្រូវបានដាក់ចេញសម្រាប់ក្រុម ប្រឹក្សាជាតិ រៀបចំការបោះឆ្នោតគឺសំខាន់ណាស់ ហើយគ្រាន់តែបានបញ្ចប់ បន្ទាប់ ពីការប្រ កាសបញ្ជីរាយនាមសមាជិកសភាជាប់ឆ្នោតនាខែកក្កដាឆ្នាំ២០១៦។ លោកប្រ ធានរដ្ឋសភាបានសង្កត់ធ្ងន់ទៅលើភារកិច្ច មុខងា និងសិទ្ធិអំណាចរបស់ ក្រុម ប្រឹក្សាជាតិរៀបចំការបោះឆ្នោតក្នុងការដឹកនាំ ណែនាំការបោះឆ្នោតរដ្ឋសភា បោះឆ្នោតក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់។ នៅសម័យប្រជុំនេះ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានបង្ហាញមុខ ជាផ្លូវការនិងផ្តល់មតិទៅលើឯកសារមួយចំនួនទាក់ទិនដល់សកម្មភាពរបស់ ក្រុម ប្រឹក្សាផងដែរ៕
Related





