ក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA)ចេញសេចក្ដីថ្លែងការរួមភ្នំពេញ
12/12/2015 09:04
VOVWORLD_ក្រោយរយៈពេល៤ថ្ងៃធ្វើការមកនាថ្ងៃទី១១ធ្នូនៅទីក្រុងភ្នំពេញ កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA8)បានបិទបញ្ចប់

VOVWORLD_ក្រោយរយៈពេល៤ថ្ងៃធ្វើការមកនាថ្ងៃទី១១ធ្នូនៅទីក្រុងភ្នំពេញ កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមប្រឹក្សាសភាតំបន់អាស៊ី(APA8)បានបិទបញ្ចប់ជាមួយការ ចេញសេចក្ដីថ្លែងការរួមភ្នំពេញដោយអះអាងនូវការសន្យាជំរុញសន្តិភាព ការផ្សះ ផ្សា និងសន្ទនានៅទ្វីបអាស៊ីរួមចំណែកកសាងខឿនសន្តិភាពមួយស្ថិរភាព យូរអង្វែងនិងអភិវឌ្ឍន៍នៅទ្វីបនេះ។ សេចក្ដីថ្លែងការបានសង្កត់ធ្ងន់ថាអំពើហិង្សា និងភេរវកម្មមិនអាចគង់វង្សបានមិនថានៅក្នុងខឿនវប្បធម៌ សាសនាឬេជនជាតិ ណាមួយឡើយហើយក៏មិនអាចអធ្យាស្រ័យបានដែរ។ សេចក្ដីថ្លែងការក៏ប្រឆាំង នឹងការប្រើកំលាំងហឹង្សានិងសង្គ្រាមដើម្បីដោះស្រាយការទាស់ទែងខ្វែងគំនិតនិង ជំលោះក្នុងទំនាក់ទំនងអន្តរជាតិ។ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនថ្លែងមតិក្នុងពិធី តាមសេចក្ដីថ្លែងការរួមភ្នំពេញ ភាគីទាំងអស់គប្បីគោរពរាល់គោល ការណ៍រួមរស់ក្នុងសន្តិភាពនិងសន្ទនាដើម្បីដោះស្រាយជំលោះអន្តរជាតិ ប្រឆាំង លទិ្ធភេរវកម្មក្រោមគ្រប់រូបភាពតាមរយៈច្បាប់និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ។សេចក្ដីថ្លែងការបានសង្កត់ធ្ងន់លើសារ់សំខាន់នៃការអនុវត្តគោលដៅសហស្សវត្ស របស់អសប អនុវត្តគំនិតឆ្នៃប្រឌិតនិងទំនើបភាវូបនីយកម្មដោយមានការចូលរួម ពីប្រជាជនគ្រប់ស្រទាប់ក្នុងសង្គម។ ថ្លែងមតិនៅពិធីបិទ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនបានអំ ពាវនាវឲ្យសមាជិកទាំងអស់អនុវត្តទៀងយ៉ាងហ្មឺងម៉ាត់នូវសេចក្ដីថ្លែងការរួមភ្ នំពេញនិងសេចក្ដីសំរេចចិត្តផ្សេងៗដែលបានអង្គប្រជុំអនុម័តនោះ៕
Related





