ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. អនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការបង្កើនបទដាក់ទណ្ឌកម្មចំពោះព្យុងយ៉ាង
08/03/2013 12:06
(VOVworld) - នាថ្ងៃទី ៧ មិនា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចិត្តស្តីពីការបង្កើនបទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក. ដែលទាក់ ទិនដល់ការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ប្រទេសនេះ នាខែ កុម្ភៈ កន្លង មក។

(VOVworld) - នាថ្ងៃទី ៧ មិនា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានអនុម័តលើ សេចក្តីសម្រេចចិត្តស្តីពីការបង្កើនបទដាក់ទណ្ឌកម្មចំពោះ ស.ប.ប.ក. ដែលទាក់ ទិនដល់ការសាកល្បងនុយក្លេអ៊ែរលើកទី ៣ របស់ប្រទេសនេះ នាខែ កុម្ភៈ កន្លង មក។ សេចក្តីសម្រចចតិ្តលេខ ២០៩៤ នេះស្នើឲ្យបណ្ដាប្រទេសនិងបុគ្គលត្រូវ បញ្ឈប់រាល់សកម្មភាពខាងហិរញ្ញវត្ថុទាក់ទិនដល់កម្មវិធីនុយក្លេអ៊ែរ ក៏ដូចជា ការនាំចេញអាវុធរបស់ ស.ប.ប.ក. និងបង្កើនការឃ្លាំមើលសកម្មភាពនៃបណ្ដា អ្នកការទូតរបស់ប្រទេសនេះ។ សេចក្តីសម្រេចចិត្តនេះក៏បានលើកច្បាស់ថា៖ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. នឹងអនុវត្តបទដាក់ទណ្ឌកម្មជាបន្ត បើសិនជា ព្យុងយ៉ាងដំណើរការសាកល្បងនុយក្លេអ៊ែរ ឬ បាញ់បង្ហោះផ្កាយរណបមួយទៀត ។ សេចក្តីសម្រេចចិត្តនេះត្រូវបានបង្កើនកំរិតដាក់ទណ្ឌកម្មលើវិស័យធ្ងន់ជាង ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ការដឹកជួញ្ចូននិងការទូត។ មុននោះ ស.ប.ប.ក. បាន ប្រកាសថា៖ ព្យុងយ៉ាងនឹងឆ្លើយតបតវិញ យ៉ាងខ្លាំងក្លាចំពោះកាយវិការពោល ខាងលើ៕
Related







