VOV WorldVOV World
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរំលឹកខួបអនុស្សាវរីយ៍ទិវាវិសាខបូជា
21/05/2016 08:29
(VOV)_នាព្រឹកថ្ងៃទី២១ ឧសភា (តាមម៉ោងវៀតណាម) អង្គការសហប្រជាជាតិបានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាអន្តរជាតិវិសាខបូជា ដោយមានការចូលរួម​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរំលឹកខួបអនុស្សាវរីយ៍ទិវាវិសាខបូជា
ពិធីវិសាខបូជានៅកូរ៉េខាងត្បូង           (VOV)_នាព្រឹកថ្ងៃទី២១ ឧសភា (តាមម៉ោងវៀតណាម) អង្គការសហប្រជាជាតិ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ ទិវាអន្តរជាតិវិសាខបូជា ដោយមានការចូលរួម ​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon ឯកអគ្គរដ្ឋទូត​ ប្រ ធានស្ថាប័ន និងដំណាងប្រទេសនានាជាសមាជិកអង្គការសហប្រជាជាតិ រួមជា​មួយ ពុទ្ធសាសនិកចំនួន៥០០នាក់។ នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់អង្គការសហ​ប្រជា ជាតិ ចាប់ពីឆ្នាំ ១៩៩៩មក។           ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាម លោកស្រី Nguyen Phuong Nga ប្រធានគណៈប្រតិភូវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានចាត់ទុកថា៖ ​បណ្ដាពាក្យទន្មានរបស់ព្រះពុទ្ធ និងទ្រឹស្ដីរបស់ពុទ្ធសាសនា ក្រោយរយៈពេលជាង​  ២ ៥០០ ឆ្នាំហើយនៅមានតំលៃដដែល ។​ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋទូត Nguyen Phuong Nga ក៏បានសង្កត់ធ្ងន់ថា៖ ពិធីរំលឹកខួបអនុស្សាវរីយ៍វិសាខបូជា ​ក៏គឺជា ឱកាស​ដើម្បីលើកកំពស់ជំនួបសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងជំនឿសាស នាផ្សេងៗ និងអំពាវនាវអោយសហគមន៍អន្តរជាតិ សហគមន៍សាសនា រួមគ្នាសាម គ្គីភាព ដើម្បី​ពិភពលោកមួយសាមគ្គីភាព សន្តិភាព និងសុភមង្គល៕