ក្រុមប្រឹក្សាសន្តិសុខអ.ស.បជួបប្រជុំបន្ទាន់អំពីស្ថានភាពនៅស៊ីរី
18/09/2016 08:47
(VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានរៀបចំ កិច្ចប្រជុំបន្ទាន់នាថ្ងៃទី១៨ កញ្ញាអំពីស្ថានភាពនៅស៊ីរី ក្រោយពីករណីដែលសម្ព័ន្ធភាពយោធាដឹកនាំដោយ អាមេរិក វាយប្រហារទៅលើមូលដ្ឋានរបស់កងទ័ព ស៊ីរីបណ្ដាលឲ្យទាហានជាច្រើននាក់ត្រូវស្លាប់និងរងរបួស។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖Sputnik/TTXVN) (VOVworld) - ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានរៀបចំកិច្ចប្រជុំបន្ទាន់នាថ្ងៃទី១៨ កញ្ញាអំពីស្ថានភាពនៅស៊ីរី ក្រោយពីករណីដែលសម្ព័ន្ធភាពយោធាដឹកនាំដោយ អាមេរិក វាយប្រហារទៅលើមូលដ្ឋានរបស់កងទ័ពស៊ីរីបណ្ដាលឲ្យទាហានជាច្រើន នាក់ត្រូវស្លាប់និងរងរបួស។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានសំដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ នៅពេលការវាយ ប្រហារ តាមជើងអាកាសរបស់សម្ព័ន្ធភាពយោធាដឹកនាំដោយអាមេរិកនោះ តម្រង់ទៅលើ កងទ័ពស៊ីរី ជាកងកម្លាំងដែលកំពុងចូលរួមប្រយុទ្ធប្រឆាំងអង្គការរដ្ឋ អ៊ីស្លាម (IS) ស្វ័យប្រកាស។លោកស្រី Zakharova ប្រកាសថា ម៉ូស្គូសំណូមពរឲ្យ វ៉ាស៊ីនតោន អធិប្បាយយ៉ាងច្បាស់លាស់ចំពោះមុខក្រុមប្រឹក្សាសន្តិសុខ៕
Related





