VOV WorldVOV World
ក្រុមត្រួតពិនិត្យការិយាល័យនយោបាយបំពេញការងារនៅទីក្រុង ហូជីមិញ
30/11/2012 09:00
ព្រឹកថ្ងៃទី៣០វិច្ចិកា ក្រុមត្រួតពិ​និត្យការិយាល័យ នយោបាយដឹកនាំដោយលោក​ Dinh The Huynh សមាជិក ការិយាល័យនយោបាយនិងជាប្រធានគណះកម្មាធិការ ឃោសនាអប់រំវៀតណាមបានជួបធ្វើការងារជាមួយថ្នាក់ ដឹកនាំគណះកម្មាធិការបក្សទីក្រុងហូជីមិញអំពីការការកសាងជួរបញ្ញវន្ត។
VOV-ព្រឹកថ្ងៃទី៣០វិច្ចិកា ក្រុមត្រួតពិ​និត្យការិយាល័យនយោបាយដឹកនាំ ដោយលោក​ Dinh The Huynh សមាជិក ការិយាល័យនយោបាយនិង ជាប្រធានគណះកម្មាធិការឃោសនាអប់រំវៀតណាមបានជួបធ្វើការងារ ជាមួយថ្នាក់ដឹកនាំគណះកម្មាធិការបក្សទីក្រុងហូជីមិញអំពីការការកសាង ជួរបញ្ញវន្តក្នុងដំណាក់កាលជំរុញខ្លាំងឧស្សហូបនីយកម្មទំនើបភាវូបនីយកម្ម ប្រទេសជាតិ។ថ្លែងមតិក្នុងពិធីជួបធ្វើការនេះ លោក​ Dinh The Huynhគូស បញ្ជាក់ថា៖  “ ក្នុងច្រើនទស្សវត្សកន្លងទៅ ទីក្រុងហូជីមិញជានិច្ចកាលជា ក្បាលម៉ាស៊ីនសេដ្ឋកិច្ច ព្រមទាំងជាមជ្ឈមណ្ឌលវប្បធម៏ អប់រំសំខាន់របស់វៀត ណាម ទៀតផង  ។ដើម្បីដើរតួនាទីនេះ​មានការរួមវិភាគទានដ៍សំខាន់របស់ ជួរបញ្ញវន្ត“។ ជួរបញ្ញវន្តទីក្រុងហូជីមិញស្មើនឹង២០%នៃចំនួនបញ្ញវន្តនៃប្រទេសទាំងមូល។នាពេលកន្លងទៅទីក្រុងបានមានគោលនយោបាយ​ យុទ្ឋសាស្រ្តនិងផែនការ ជាក់ស្តែងជាច្រើនដើម្បីអភិវឌ្ឍន៍ជួរបញ្ញវន្តទាំងបរិមាណនិងគុណភាព៕