កុបកម្មនៅប្រទេសកុងហ្គោបណ្ដាលឲ្យមនុស្សជាង៥០នាក់ស្លាប់
20/09/2016 09:54
(VOVworld) - ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មានមួយ សម្ព័ន្ធភាពប្រឆាំងនៅសាធារណៈរដ្ឋប្រជាមានិត កុងហ្គោឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចរវាងប៉ូលីសនិងកងកម្លាំង គាំទ្រភាគីប្រឆាំង ដែលកើតមានឡើងកាលពីថ្ងៃទី១៩ កញ្ញា នៅរដ្ឋធានី Kinshasa។

ការធ្វើបាតុកម្មនៅ Goma ប្រទេសកុងហ្គោ នាថ្ងៃទី១៩ កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - ក្នុងសេចក្ដីជូនដំណឹងសារព័ត៌មានមួយ សម្ព័ន្ធភាពប្រឆាំងនៅ សាធារណៈរដ្ឋប្រជាមានិតកុងហ្គោឲ្យដឹងថា មនុស្សយ៉ាងហោចណាស់៥០នាក់ បានស្លាប់ក្នុងការប៉ះទង្គិចរវាងប៉ូលីសនិងកងកម្លាំងគាំទ្រភាគីប្រឆាំង ដែលកើត មានឡើងកាលពីថ្ងៃទី១៩ កញ្ញា នៅរដ្ឋធានី Kinshasa។តាមភាគីប្រឆាំងថា មនុស្ស ជាង៥០នាក់នេះបានស្លាប់ដោយសារកងកម្លាំងប៉ូលីសបានបាញ់គ្រាប់ កាំភ្លើងពិត ទៅលើពួកបាតុករ។កម្លាំងប្រឆាំងបានអំពាវនាវឲ្យប្រជាជនកុងហ្គោទាំងអស់ទៅ ធ្វើបាតុកម្មនាថ្ងៃទី២០ កញ្ញា សំដៅសំណូមពរឲ្យប្រធានាធិបតី លោក Joseph Kabila លាលែងពីតំណែង។លោក Joseph Kabila ជាអ្នកចាត់ ចែងការប្រទេស កុងហ្គោរចាប់តាំងពីឆ្នាំ២០០១មក ត្រូវហាមឃាត់ចូលរួមការឈរ ឈ្មោះបោះ ឆ្នោតតាមការកំណត់នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែលោករូបនេះមិនមានចេតនាលាលែង ពីតំណែងរបស់ខ្លួនក្នុងខែធ្នូខាងមុខនោះទេ៕
Related





