VOV WorldVOV World
កូឡុំប៊ីចាប់ផ្តើមដំណើរការរំសាយសព្វាវុធ FARC
02/03/2017 08:47
(VOVworld) – នាថ្ងៃទី ១ មិនា បណ្ដាសមាជិកនៃកំលាំង ប្រដាប់អាវុធបដិវត្តន៍ កូឡុំប៊ី (FARC) បានចាប់ផ្តើម ដំណើរការរំសាយសព្វាវុធតាមកិច្ចព្រមព្រៀង សន្តិភាព ប្រវត្តិសាស្ត្រដែលបើកចេញដំណាក់កាលអន្តរកាលទៅ លើគណៈបក្ស នយោបាយក្រោយរយៈពេលជាង ៥០ ឆ្នាំសង្គ្រាម។
កូឡុំប៊ីចាប់ផ្តើមដំណើរការរំសាយសព្វាវុធ FARC
កូឡុំប៊ីចាប់ផ្តើមដំណើរការរំសាយសព្វាវុធ FARC (VNA) (VOVworld) – នាថ្ងៃទី ១ មិនា បណ្ដាសមាជិកនៃកំលាំងប្រដាប់អាវុធបដិវត្តន៍ កូឡុំប៊ី (FARC) បានចាប់ផ្តើមដំណើរការរំសាយសព្វាវុធតាមកិច្ចព្រមព្រៀង  សន្តិភាពប្រវត្តិសាស្ត្រដែលបើកចេញដំណាក់កាលអន្តរកាលទៅលើគណៈបក្ស  នយោបាយក្រោយរយៈពេលជាង ៥០ ឆ្នាំសង្គ្រាម។ ប្រធានាធិបតីកូឡុំប៊ី លោក  Juan Manuel Santos អ្នកដណ្តើមបានរង្វាន់សន្តិភាព Nobel ឆ្នាំ ២០១៦ ដែល ជាអ្នកខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តរបស់ខ្លួនបញ្ចប់ជំលោះពោលខាង  លើ បានហៅការរំសាយសព្វាវុធរបស់  FARC នេះគឺជាព័ត៌មានប្រវត្តិសាស្ត្រ ចំពោះប្រជាពលរដ្ឋកូឡុំប៊ី។ ក្នុងពេលនោះ ប្រធាន FARC​ លោក Rodrigo Londono  បានចាត់ទុកថា៖ សមាជិក FARC ទាំងអស់សុទ្ធតែមានគោលបំណង ដំណើរ ការអ​ន្តរកាលនេះប្រព្រឹត្តទៅ។ ក្នុងសេចក្តីប្រកាសមុននេះ FARC បានសង្កត់ ធ្ងន់នឹងអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយរដ្ឋាភិ បាលស្តីពី ការរំសាយសព្វវុធក្រោមការឃ្លាំមើលរបស់ អ.ស.ប.។ FARC ក៏បាន អំពាវនាវ ឲ្យរដ្ឋាភិបាលធានាសុវត្ថិភាពខាងអយុជីវិតនិងគតិយុត្តិសំរាប់ FARC បន្ទាប់ ពីរំសាយសព្វាវុធជាពិសេសគឺអ្នកទទួលបានសិទ្ធិលើកលែងទោស៕ 

More