VOV WorldVOV World
កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong”
11/03/2014 07:25
(VOVworld) – ទាហានម៉ារីនចំនួន ១ ម៉ឺននាក់របស់កូរ៉ាខាងត្បូងនិង អាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong” ដោយទ្រង់ទ្រាយ ធំបំផុតពីមុនមកចាប់ពីថ្ងៃទី ២៧ មិនា ដល់ថ្ងៃទី ៧ មេសា លើឧបទ្វីបកូរ៉េ។
កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong”
កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong” (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១១ មិនា អ្នកនាំពាក្យក្រសួងការពារប្រទេសអាមេរិក វរៈសេនីយ៍ឯក Jeff Pool បានឲ្យដឹងថា៖ ទាហានម៉ារីនចំនួន ១ ម៉ឺននាក់ របស់កូរ៉ាខាងត្បូងនិងអាមេរិកនឹងចូលរួមការធ្វើសមយុទ្ធរួម “Ssang Yong” ដោយទ្រង់ទ្រាយធំបំផុតពីមុនមកចាប់ពីថ្ងៃទី ២៧ មិនា ដល់ថ្ងៃទី ៧ មេសា លើឧបទ្វីបកូរ៉េ។ ទាហានអ៊ូស្ត្រាលីចំនួន ១៣០ នាក់និងយន្តហោះចំបាំង V-22 Osprey ក៏នឹងចូលរួមការធ្វើសមយុទ្ធរួមពោលខាងលើផងដែរ។  នេះគឺជាផ្នែកមួយនៃការធ្វើសមយុទ្ធ Foal Eagles ដែលកំពុងប្រព្រឹត្តទៅ រវាងប្រទេសទាំង ២។ គោលដៅនៃ ការធ្វើសមយុទ្ធនេះគឺសំដៅបង្កើន សមត្ថភាពសហការរវាងកំលាំងកងទ័ពជើងទឹកថ្មើរជើងរបស់អាមេរិក និងកូរ៉េខាងត្បូងឲ្យបានខ្លាំងក្លាថែមទៀត៕