កូរ៉េទាំងពីរភាគផ្លាស់ប្ដូរបញ្ជីឈ្មោះគ្រួសារត្រូវបានជួបជុំគ្នា
06/10/2015 08:28
(VOVworld) - កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជា ធិបតេយ្យប្រជាមានិតកូរ៉េនា ថ្ងៃទី៥ តុលា បានផ្លាស់ ប្ដូរបញ្ជីឈ្មោះរបស់អ្នកត្រូវព្រាត់ប្រាស់ពីសាច់ញ្ញាត្តិ ក្នុងសង្គ្រាមកូរ៉េដែលនឹងចូលរួមវគ្គជួបជុំគ្នាខាងមុខ នេះ។

ទិដ្ឋភាពនៃការជួបជុំគ្នាដែលបានប្រព្រឹត្តទៅនាខែកុម្ភៈឆ្នាំ២០១៤ (រូបថត៖Yonhap/TTXVN) (VOVworld) - កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនាថ្ងៃ ទី៥ តុលា បានផ្លាស់ប្ដូរបញ្ជីឈ្មោះរបស់អ្នកត្រូវព្រាត់ប្រាស់ពីសាច់ញ្ញាត្តិក្នុងសង្គ្រាម កូរ៉េដែលនឹងចូលរួមវគ្គជួបជុំគ្នាខាងមុខនេះ។តាមក្រសួងឯកភាពកូរ៉េ ខាងត្បូងថា មន្ត្រីសមាគមន៍កាកបាទក្រហមនៃកូរ៉េទាំងពីរភាគបានជួបធ្វើការនៅ ភូមិឈប់បាញ់ Panmunjom ហើយផ្លាស់ប្ដូរបញ្ជីឈ្មោះ។ក្រោយពីជំនួបចរចារ ជាន់ខ្ពស់នានាសំដៅ ដោះស្រាយភាពតានតឹងយោធាលើឧបទី្វបកូរ៉េកាលពីខែ សីហាកន្លងទៅ សេអ៊ូល និងព្យុងយ៉ាងបានឯកភាពរៀបចំការជួបជុំគ្នាសំរាប់ គ្រួសារត្រូវព្រាត់ប្រាស់ចាប់ពី ថ្ងៃទី២០ដល់ថ្ងៃទី២៦ តុលាខាងមុខនេះ។មនុស្ស ចំនួន១០០នាក់នៃភាគីនិមួយៗ នឹងបានចូលរួមការជួបជុំគ្នាលើកនេះ៕
Related





