VOV WorldVOV World
កូរ៉េទាំងពីរភាគបញ្ចប់ការចរចារថ្នាក់អនុរដ្ឋមន្រ្តីដោយមិនទទួលបានការលោតផ្លោះណាមួយឡើយ
13/12/2015 07:46
(VOVworld) - កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានិតកូរ៉េ (ស.ប.ប) នាថ្ងៃទី១២ ធ្នូ បាន បញ្ចប់ជំនួបចរចារជាន់ខ្ពស់សំដៅបន្ធូរស្រាលភាព តានតឹងនៅតំបន់ព្រំដែន ប៉ុន្តែមិនទទួលបានកិច្ចព្រម ព្រៀងលោតផ្លោះណាមួយ ឡើយក្នុងការកែលំអរទំនាក់ទំនងរវាងភាគីទាំងពីរ។
កូរ៉េទាំងពីរភាគបញ្ចប់ការចរចារថ្នាក់អនុរដ្ឋមន្រ្តីដោយមិនទទួលបានការលោតផ្លោះណាមួយឡើយ
ប្រធានក្រុមចរចារនៃប្រទេសកូរ៉េទាំងពីរមុននឹងជំនួបចរចារ (រូបថត៖AFP/TTXVN) (VOVworld) - កូរ៉េខាងត្បូងនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.ប) នាថ្ងៃទី១២ ធ្នូ បានបញ្ចប់ជំនួបចរចារជាន់ខ្ពស់សំដៅបន្ធូរស្រាលភាព តានតឹងនៅតំបន់ព្រំដែន ប៉ុន្តែមិនទទួលបានកិច្ចព្រមព្រៀងលោតផ្លោះណាមួយ ឡើយក្នុងការកែលំអរទំនាក់ទំនងរវាងភាគីទាំងពីរ។ជំនួបចរចារថ្នាក់អនុរដ្ឋមន្រ្តី ពោលខាងលើបានប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃនៅទីក្រុង Kaesong របស់កូរ៉េ ខាងជើង។ប៉ុន្តែ ជំនួបចរចារនេះបានបញ្ចប់ដោយមិននាំចេញបា​ននូវសេចក្ដីថ្លែង  ការណ៍រួមហើយក៏មិនកំណត់បានពេលវេលាសំរាប់វង់ចរចារជាបន្តឡើយ។អ្នក ជំនាញការជាច្រើនបានចាត់ទុកថា នៅជំនួបចរចារលើកនេះ តំណាងរបស់កូរ៉េ ទាំងពីរភាគមិនអាចបង្រួញគំលាតអំពីបញ្ហាសំខាន់ៗដូចជាការៀបចំការជួបជុំគ្នា សំរាប់ គ្រួសារត្រូវព្រាត់ប្រាក់ក្នុងសង្គ្រាមកូរ៉េនិងចាប់ផ្ដើមឡើងវិញនូវកម្មវិធីទេស ចរណ៍នៅភ្នំ Kumgang ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតកូរ៉េខាងជើងនោះ ឡើយ៕