កូរ៉េខាងត្បូង ចិន ជប៉ុន សន្យាជំរុញសេរីភាពពាណិជ្ជកម្មសកល
30/10/2016 08:54
(VOVworld) - នាថ្ងៃទី២៩ តុលា នៅកិច្ចប្រជុំត្រីភាគី នៅរដ្ឋធានីតូក្យូ ប្រទេសជប៉ុន រដ្ឋមន្រ្តីពាណិជ្ជកម្ម របស់ជប៉ុន ចិននិងកូរ៉េខាងត្បូង បានឯកភាពលើការ ជំរុញកិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគ សកល។
តំណាងនៃប្រទេសទាំងបីក្នុងកិច្ចប្រជុំកាលពីឆ្នាំ២០១៥ (រូបថត៖Yonhap) (VOVworld) - នាថ្ងៃទី២៩ តុលា នៅកិច្ចប្រជុំត្រីភាគីនៅរដ្ឋធានីតូក្យូ ប្រទេស ជប៉ុន រដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ជប៉ុន ចិននិងកូរ៉េខាងត្បូង បានឯកភាពលើការជំរុញ កិច្ចសហប្រតិបតិ្តការពាណិជ្ជកម្មនិងវិនិយោគសកល។ក្នុងសេចក្ដីថ្លែងការណ៍រួម ប្រទេសអាស៊ីទាំងបីនេះក៏បានអះអាងជាថ្មីម្ដងទៀតនូវការសន្យាថា នឹងដើរតួនាទី ទៅមុខក្នុងការអនុវត្តន៍កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់លើគ្រប់វិស័យ (RCEP)។ នេះជាកិច្ចព្រមព្រៀងពាណិជ្ជកម្មពោរពេញទៅដោយមហិច្ឆតាដែល ជប៉ុន ចិន កូរ៉េខាងត្បូង ប្រទេសអាស៊ានទាំង១០ អូស្ត្រាលី ឥណ្ឌានិងនូវែល ហ្សេឡង់ កំពុង ពិភាគ្សា៕
Related





