VOV WorldVOV World
កូរ៉េខាងត្បូង ចិនរិះគន់ដំណើរទស្សនាវិហារ Yasukuni របស់បណ្ដាសមាជិកសភាជប៉ុន
23/04/2014 10:51
(VOV)_នាថ្ងៃទី ២២ មេសា កូរ៉េខាងត្បូង ចិនបានបញ្ចេញសម្លេងរិះគន់សមាជិកសភាជប៉ុនចំនួន១៥០នាក់ ទៅទស្សនាវិហារ Yasukuni នៅទីក្រុងតូក្យូរ របស់ប្រទេសនេះ នាថ្ងៃនេះដែរ។
កូរ៉េខាងត្បូង ចិនរិះគន់ដំណើរទស្សនាវិហារ Yasukuni របស់បណ្ដាសមាជិកសភាជប៉ុន
វិហារ Yasukuni (VOV) (VOV)_នាថ្ងៃទី ២២ មេសា កូរ៉េខាងត្បូង ចិនបានបញ្ចេញសម្លេងរិះគន់សមាជិក សភាជប៉ុនចំនួន១៥០នាក់ ទៅទស្សនាវិហារ Yasukuni នៅទីក្រុងតូក្យូរ របស់ប្រទេស នេះ នាថ្ងៃនេះដែរ។ ក្នុងសន្និសីទកាសែត អ្នកនាំពាក្យនៃក្រសួងការបរទេសកូរ៉េខាង ត្បូង  លោក Cho Tai Young បានសន្និដ្ឋាន​ថា៖ កាយវិការនេះគួរអោយសោកស្ដាយ ។  លោក Cho Tai Young បានចាត់​ទុកថា៖ជប៉ុនមិនអាចចរចារជាមួយប្រទេសជិតខាង នានា  អំពីអនាគត ដោយសារបណ្ដាថ្នាក់ដឹកនាំប្រទេសនេះនៅបន្តដំណើរទស្សនានា នានៅវិហារនេះ​។            នាពេលនោះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Qín  Gāng បាន ក្រើន រំលឹកគោលជំហរដែលបានចិននាំចេញថ្ងៃទី ២១ មេសា នោះគឺរិះគន់បណ្ដា សមាជិកសភាជប៉ុនបានទៅទស្សនា វិហារ Yasukuni ៕