VOV WorldVOV World
កូរ៉េខាងត្បូង-ឥណ្ឌាក្លាយទៅជាដៃគូយុទ្ធសាស្ត្រពិសេស
19/05/2015 08:56
(VOVworld) – កូរ៉េខាងត្បូងនិងឥណ្ឌាបាននាំទំនាក់ទំនង ឡើងដៃគូយុទ្ធសាស្ត្រ​ពិសេស។
កូរ៉េខាងត្បូង-ឥណ្ឌាក្លាយទៅជាដៃគូយុទ្ធសាស្ត្រពិសេស
កូរ៉េខាងត្បូង-ឥណ្ឌាក្លាយទៅជាដៃគូយុទ្ធសាស្ត្រពិសេស (Image: VNA) (VOVworld) – កូរ៉េខាងត្បូងនិងឥណ្ឌាបាននាំទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រ ​ពិសេស។ នេះគឺជាកិច្ចព្រមព្រៀងដែលទើបនឹងទទួលបានរវាងប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី Park Geun-hye និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narenda Modi ក្នុងការចរចារនាថ្ងៃទី ១៨ ឧសភា នៅរដ្ឋធានី Seoul។ ភាគីទាំង ២ បាន ឯកភាពបង្កើន ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើ វិស័យផលិតកម្មនិងហេដ្ឋា រចនសម្ព័ន្ធ ព្រមទាំង ចែករំលែកទស្សនៈថា៖ កូរ៉េខាងត្បូងនិងឥណ្ឌាមានសក្តានុភាព ដ៏ធំធេងក្នុងការបើកទូលាយកិច្ច សហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខ។ ប្រទេសទាំង ២ នឹងចាប់ផ្តើមការចរចារស្តីអំពីការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ច លើគ្រប់ជ្រុងជ្រោយ (CEPA) ពីឥឡូវនេះដល់ខែ មិថុនា ឆ្នាំ ២០១៦។ ក្រៅពីនោះ ភាគីទាំង ២ ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៧ ផ្សេងទៀត ផងដែរ៕

More