VOV WorldVOV World
កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លង MERS មួយទៀត
05/07/2015 08:35
(VOVworld) – នាថ្ងៃទី ៥​ កក្កដា កូរ៉េខាងត្បូងទទួលស្គាល់ ករណីឆ្លងមេរោគ គ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS) ថ្មីមួយទៀត ដែលនាំចំនួនអ្នកឆ្លងមេរោគ គ្រោះថ្នាក់នេះ កើនដល់ ១៨៦ នាក់។
កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លង MERS មួយទៀត
កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លង MERS មួយទៀត (Image: VNA) (VOVworld) – នាថ្ងៃទី ៥​ កក្កដា កូរ៉េខាងត្បូងទទួលស្គាល់ករណីឆ្លងមេរោគ គ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS) ថ្មីមួយទៀត ដែលនាំចំនួនអ្នកឆ្លងមេរោគ គ្រោះថ្នាក់នេះកើនដល់ ១៨៦ នាក់។ ប៉ុន្តែ ក្នុងរយៈពេល ៥ ថ្ងៃកន្លងទៅ ប្រទេសនេះគ្មានករណីត្រូវស្លាប់ដោយមេរោគនេះទេ។ ក្រសួងសុខាភិបាល កូរ៉េខាងត្បូងបានឲ្យដឹងថា៖ ករណីឆ្លង MERS ថ្មីបំផុតនេះគឺជានារីមួយនាក់ ដែល មានប្តីឆ្លង MERS ក្នុងពេលព្យាបាលនៅមន្ទីពេទ្យ​ Samsung នៅទីក្រុង សេអ៊ូល ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៨ ឧសភា។ មន្ទីពេទ្យនេះគឺជាទីកន្លែងបំផ្ទុះ ១/២ ករណី ឆ្លង MERS នៅកូរ៉េខាងត្បូង ដោយហេតុនេះ មជ្ឈដ្ឋានសមត្ថ កិច្ចបានបិទទ្វារមន្ទីពេទ្យនេះហើយ៕