កូរ៉េខាងត្បូងនិងចិនសន្យាជំរុញកិច្ចសហប្រតិបត្តិការ
05/02/2015 08:54
(VOVworld) - នាថ្ងៃទី ៤ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន លោក Chang Wanquan ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅប្រទេសនេះ បានសន្យាជំរុញទំនាក់ទំនងទ្វេភាគី។

កូរ៉េខាងត្បូងនិងចិនសន្យាជំរុញកិច្ចសហប្រតិបត្តិការ (Image: VNA) (VOVworld) - នាថ្ងៃទី ៤ កុម្ភៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun Hye និងរដ្ឋមន្ត្រីក្រសួងការពារប្រទេសចិន លោក Chang Wanquan ដែលកំពុងមានដំណើរ ទស្សនកិច្ចនៅប្រទេសនេះ បានសន្យាជំរុញទំនាក់ទំនងទ្វេភាគី។ លោកស្រី Park Geun Hye បានអះអាងថា៖ Seoul និងប៉េកាំងកំពុងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងទំនុកទុកចិត្តគ្នាទៅវិញទៅមក។ លោកស្រី Park Geun Hye បានឲ្យដឹងថែមទៀត ថា៖ Seoul ត្រៀមខ្លួនជាស្រេចជំរុញទំនាក់ទំ នងកូរ៉េខាងត្បូង-ចិនសំដៅរក្សាស្ថិរភាព និងសន្តិភាពលើឧបទ្វីបកូរ៉េតាមរយៈការអនុវត្តការផ្តើមគំនិតសហប្រតិបត្តិការនិង សន្តិភាពអាស៊ីបូព៌ារ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួង ការពារជាតិចិន លោក Chang Wanquan បានសង្កត់ធ្ងន់ថា៖ ប៉េកាំងព្រួយបារម្មណ៍ អំពីស្ថានភាពលើឧបទ្វីបកូរ៉េ ហើយមានគោលបំណងថា៖ ភាគីទាក់ទិននានានឹងផ្លាស់ប្តូរយ៉ាងសកម្មជាមួយ គ្នានិងចាប់ផ្តើមការចរចារ ៦ ភាគីស្តីអំពីបញ្ហានុយក្លេអ៊ែររបស់ព្យុងយាងយ៉ាង ឆាប់ៗ។ នាថ្ងៃដដែល លោក Chang Wanquan បានជួបសន្ទនាជាមួយសមភាគី កូរ៉េខាងត្បូង លោក Han Min Koo៕
Related





