កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS
01/07/2015 10:54
(VOVworld) – នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូង និងសមាជិកសមាជិការ សភាគណៈបក្សកាន់អំណាច Saenuri នៅរដ្ឋសភាបានឯកភាពអំពីផែនការ ប៉ែកកញ្ចប់ ប្រាក់មានតំលៃ ១៥ ពាន់លាន won (ស្មើនឹង ១៣,៥ ពាន់ លានដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចជាតិ ដែលកំពុងរងឥទ្ធិពលដ៏ធ្ងន់ ធ្ងរដោយអាសន្នរោគគ្រុនផ្តា សាយមជ្ឈឹមបូព៌ារ (MERS)។

កូរ៉េខាងត្បូងប៉ែកកញ្ចប់ប្រាក់ជំរុញសេដ្ឋកិច្ចធំសំរាប់ការបង្ការប្រឆាំងនឹង MERS (Image: VNA) (VOVworld) – នាថ្ងៃទី ១ កក្កដា រដ្ឋាភិបាលកូរ៉េខាងត្បូងនិងសមាជិកសមាជិ ការ សភាគណៈបក្សកាន់អំណាច Saenuri នៅរដ្ឋសភាបានឯកភាពអំពីផែនការ ប៉ែកកញ្ចប់ប្រាក់មានតំលៃ ១៥ លានលាន won (ស្មើនឹង ១៣,៥ ពាន់លាន ដុល្លាអាមេរិក) ដើម្បីជួយឧបត្ថម្ភខឿនសេដ្ឋកិច្ចជាតិដែលកំពុងរងឥទ្ធិពលដ៏ ធ្ងន់ធ្ងរដោយអាសន្នរោគគ្រុនផ្តាសាយមជ្ឈឹមបូព៌ារ (MERS)។ ផែនការនេះនឹង ត្រូវបានដាក់ជូនឡើងរដ្ឋសភា នាថ្ងៃទី ៦ កក្កដា ដើម្បី ពិនិត្យមើលនិងអនុម័ត នៅសម័យប្រជុំថ្ងៃទី ២០ កក្កដា ខាងមុខ។ បណ្ដាមន្ត្រីបានឲ្យដឹងថា៖ អាសន្នរោគ MERS បានធ្វើឲ្យចំណាយរបស់ប្រជាពលរដ្ឋថយចុះយ៉ាងខ្លាំង ហើយជះឥទ្ធិពល ធ្ងន់ធ្ងរទៅលើខឿនសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូងជាពិសេសគឺផ្នែកទសេចរណ៍។ កញ្ចប់ប្រាក់នេះត្រូវប្រើប្រាស់ភាគច្រើនក្នុងការបង្ការប្រឆាំងនឹងអាសន្នរោគ MERS តាមរយៈការផ្តល់ជំនួយឧបត្ថម្ភបណ្ដាមន្ទីពេទ្យដែលទទួលបានរង ឥទ្ធិពលដោយចំនួនអ្នកជំងឺមកពិនិត្យព្យាបាលថយចុះក៏ដូចជាកសាងបន្ទប់អ្នក ជំងឺឆ្លង MERS ជាបន្ថែម ផងដែរ។ ក្នុងសេចក្តីប្រកាសថ្មីបំផុត ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ថ្ងៃទី ១ កក្កដា ជាថ្ងៃទី ៤ ជាបន្តបន្ទាប់ដែលប្រទេសនេះមិនរយើងករណីឆ្លង មេរោគ MERS ណាមួយឡើយ។ នេះគឺជាសញ្ញាសឲ្យឃើញថា៖ អសន្នរោគនេះកំពុង មាននិន្នាការបន្ធូស្រាល៕
Related





