កូរ៉េខាងត្បូងផ្តើមឡើងដំណើរការចរចារអំពីការចាប់ផ្តើមទួរទេសចរណ៍ក្នុងតំបន់ភ្នំ Kumgang ឡើងវិញ
21/08/2013 08:21
(VOVworld) – នាថ្ងៃទី ២០ សីហា កូរ៉េខាងត្បូងបានផ្តើមឡើងដំណើរការចរចារ ជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពីការចាប់ផ្តើមទួរទេស ចរណ៍ក្នុងតំបន់ភ្នំ Kumgang ឡើងវិញ នាថ្ងៃទី ២៥ កញ្ញា ខាងមុខ។

កូរ៉េខាងត្បូងបានផ្តើមឡើងដំណើរការចរចារ ជាមួយសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិត កូរ៉េអំពីការចាប់ផ្តើមទួរទេសចរណ៍ក្នុងតំបន់ភ្នំ Kumgang ឡើងវិញ នាថ្ងៃទី ២៥ កញ្ញា ខាងមុខ។ (Image: VOVonline) (VOVworld) – នាថ្ងៃទី ២០ សីហា កូរ៉េខាងត្បូងបានផ្តើមឡើងដំណើរការចរចារជាមួយ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពីការចាប់ផ្តើមទួរទេសចរណ៍ក្នុងតំបន់ ភ្នំ Kumgang ឡើងវិញ នាថ្ងៃទី ២៥ កញ្ញា ខាងមុខ។ សេចក្តីប្រកាស របស់ក្រសួងបង្រួប បង្រួមកូរ៉េខាងត្បូងបានឲ្យដឹងថា៖ ភាគីព្យុងយ៉ាងបានផ្ញើសេចក្តីជូនដំណឹងរបស់ខ្លួនអំពី បញ្ហាពោលខាងលើតាមរយៈខ្សែទូរសព្ទ hotline នៅ មណ្ឌលគ្មានកងទ័ព Panmunjom។ ក៏តាមក្រសួងនេះរបស់កូរ៉េខាងត្បូងថា៖ ភាគីទាំង ២ ត្រូវទាក់ទងផ្ទាល់បញ្ហានេះដោយ ប្រុងប្រយ័ត្ននិងខំប្រឹងប្រែងស្វែងរកការដោះស្រាយមានចរិតលក្ខណៈស្ថាបនាសំដៅ ចាប់ផ្តើមទួរទេសចរណ៍នៅភ្នំ Kumgang ឡើងវិញ។ ភាគី Seoul ក៏បានសង្កត់ធ្ងន់ថា៖ ការជួបជុំបណ្ដាគ្រួសារ ដែលបានព្រាត់ប្រាស់ក្នុងសង្គ្រាមគឺជាបញ្ហាមនុស្សធម៌និង មិនទាក់ទិនដល់ការចាប់ផ្តើមទួទេសចរណ៍នៅភ្នំ Kumgang ទេ៕
Related





