VOV WorldVOV World
កូរ៉េខាងត្បូង៖បន្តស្វែងរកសពអ្នកដំណើរក្នុងការលិចនាវា
20/04/2014 08:32
(VOV)_៥ថ្ងៃ តាំងពីពេលនាវាដឹកជញ្ជូនអ្នកដំណើរចំនួន ៤៧៦ ត្រូវ​លិចនៅតំបន់សមុទ្រ នៅភាគខាងត្បូង កូរ៉េខាងត្បូង បំណងប្រាថ្នាអំពីការរក​ឃើញមនុស្សត្រូវបាត់ខ្លួន ត្រូវបានថយចុះជាបណ្ដើរៗ។
កូរ៉េខាងត្បូង៖បន្តស្វែងរកសពអ្នកដំណើរក្នុងការលិចនាវា
          ​​​​​​​​​​​​​​​​                          កូរ៉េខាងត្បូងបន្តស្វែងរកសពអ្នកដំណើរក្នុងការលិចនាវា(រូបថត​VNA) (VOV)_៥ថ្ងៃ តាំងពីពេលនាវាដឹកជញ្ជូនអ្នកដំណើរចំនួន ៤៧៦ ត្រូវ​លិចនៅតំបន់សមុទ្រ នៅភាគខាងត្បូង កូរ៉េខាងត្បូង បំណងប្រាថ្នាអំពីការរក​ឃើញមនុស្សត្រូវបាត់ខ្លួន ត្រូវបានថយចុះជាបណ្ដើរៗ។ ​កងកម្លាំង​ជួយ​សង្គ្រោះ បានរកឃើញសាកសពចំនួន៤៩ ក្នុងការលិចនាវានេះហើយ និងអ្នកដំណើរចំនួន២៥៣នាក់ទៀតនៅបាត់ខ្លួន។           បណ្ដាមន្ត្រីបានអោយដឹងថា៖ បណ្ដាអ្នកមុជទឹកយកបានសាកសព​ចំនួន១៦ទៀតចេញពីនាវា នាយប់ថ្ងៃទី ១៩ មេសា។ នាបច្ចុប្ប បានមានអ្នកមុជទឹកចំនួន៥០០នាក់ រួមជាមួយនាវាជួយសង្គ្រោះចំនួន ២០៤គ្រឿង និង ឧទ្ធមាគចក្រចមនួន៣៤គ្រឿង កំពុងខំប្រឹងប្រែងស្វែងរកអ្នកបាត់ខ្លួន។ ​​ នាថ្ងៃទី ១៩ មេសា កាពីទែននាវា និងសមាជិកនាវិក២នាក់ទៀត ត្រូវបានចាប់ខ្លួន ពីភាពល្វើយ និងរំលោភទៅលើច្បាប់នាវាចរណ៍។​           ទាក់ទិនដល់ឧបវហេតុនេះ នាថ្ងៃទី១៩ មេសា ស្ថានទូតវៀតណាម​ប្រចាំនៅកូរ៉េខាត្បូង បានទទួលស្គាល់ជនវៀតណាមមួយនាក់ បានស្ថិតនៅក្នុងចំណោមបណ្ដាអ្នកបាត់ខ្លួន ក្នុងការលិចនាវានេះ​ បន្ទាប់ពីក្មួយស្រី ​Kwon Ji Yeon អាយុ៥ឆ្នាំ ត្រូវបានជួយសង្គ្រោះ។ Kwon Ji Yeon ជាកូន​មួយនាក់ ក្នុងគ្រួសារពហុវប្បធម៏វៀតណាម-កូរ៉េខាងត្បូង និងអ្នក​ម្ដាយ​ជា​ជនវៀតណាម ដោយមានឈ្មោះ Pham Ngoc Thanh ស្រុកកំណើត​នៅ​ខេត្ត Ca Mau ( ភាគខាងត្បូងវៀតណាម)។ នាបច្ចុប្បន្ន ​ស្ថានកុងស៊ុល​វៀតណាមប្រចាំនៅកូរ៉េខាងត្បូង បានទៅជួបប្រាស្រ័យនិងជួយឧបត្ថម្ភ​គ្រួសារបងស្រី Phan Thi Ngoc Thanh ។ទន្ទឹមនឹងនោះ បាន​រួមសហការ​ជាមួយ​ក្រសួងការបរទេស ក្រសួងគ្រួសារនិងសមភាពភេទ ​ស្ថាប័នប៉ូលីស​សមុទ្រកូរ៉េ ដើម្បីបន្តដោះស្រាយបញ្ហានេះដេរ៕​