VOV WorldVOV World
កូស្តារីកាមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
29/10/2013 10:24
(VOV)_ រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកា Jose Enrique Catillo Barrante បានបញ្ចប់ដំណើរ​បំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី​២៨ តុលា តាមសេចក្ដីអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ចាប់ពី​ថ្ងៃទី ​២៦​
កូស្តារីកាមានគោលបំណងបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម
(VOV)_ រដ្ឋមន្ត្រីការបរទេសនិងសាសនាកូស្តារីកា Jose Enrique Catillo Barrante បាន បញ្ចប់ដំណើរ​បំពេញទស្សនកិច្ចនៅវៀតណាម នាថ្ងៃទី​២៨ តុលា តាមសេចក្ដី អញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh ។ ក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ ចាប់ពី​ថ្ងៃទី ​២៦​ ដល់ថ្ងៃទី ២៨ តុលា ឆ្នាំ  ២០១៣ រដ្ឋមន្ត្រី Jose Enrique Catillo Barrante បានជួបសម្ដែងការគួរសមនាយករដ្ឋ មន្ត្រី វៀតណាម លោក  Nguyen Tan Dung ជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការ បរទេស Pham Binh Minh …។ល។ រដ្ឋមន្ត្រី Jose Enrique Catillo Barrant និងនាយករដ្ឋមន្ត្រី Nguyen Tan Dung​ (TTXVN)           ក្នុងជំនួបសន្ទនាជាជាមួយនាយករដ្ឋមន្ត្រី Nguyen Tan Dung រដ្ឋមន្ត្រី Jose Enrique Catillo Barrante បានអះអាងថា៖​រដ្ឋាភិបាលកូស្តារីកា មានគោល​បំណង​បន្តអភិវឌ្ឍន៍ បង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ​ជាមួយវៀត ណាម។នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថា៖រដ្ឋ ​រដ្ឋាភិបាលវៀត ណាម គាំទ្រការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហ​ប្រតិបត្តិការលើគ្រប់ វិស័យរវាងវៀត ណាម និងកូស្តារីកា ក្នុងគោល​នយោបាយអភិវឌ្ឍន៍ទំនាក់ទំ នងជាមួយតំបន់ អាមេរិក​ឡាទិន។           នៅក្នុងជំនួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Pham Binh Minh រដ្ឋមន្ត្រី Jose Enrique Catillo Barrante បានអះអាងថា៖ គោលការណ៍របស់​រដ្ឋា​ភិបាលកូស្តារីកាគឺអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយអាស៊ី -ប៉ាស៊ីហ្វីក ដែលក្នុងនោះមានវៀតណាម ដោយប្រមូលផ្តុំចូលក្នុងបណ្ដា វិស័យដែលភាគីទាំងពីរមានឧត្តមភាព និងសក្ដានុភាព ជួយឧបត្ថម្ភគ្នា ទៅវិញទៅមក ​ជំរុញការចុះហត្ថលេខាលើបណ្ដាកិច្ចព្រមព្រៀង និងការ ព្រមព្រៀងសហ​ប្រតិបត្តិការ ដើម្បីបង្កើតពង្រាងគតិយុត្តិងាយស្រួលសំ រាប់ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ…។ល៕