VOV WorldVOV World
លាតត្រដាងអនុវត្តវិធានការការពារសុវត្ថិភាពនៃIPUលើកទី១៣២ជាដាច់ខាត
11/03/2015 10:16
(VOVworld) - នាថ្ងៃទី១០ មិនា នគរបាលទីក្រុងហា ណូយរបស់វៀតណាមបាន លាតត្រដាងអនុវត្តវិធាន ការចំនួន១១សំដៅការពារសុវត្ថិភាពនៃមហាសន្និបាត សហ ភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង ហាណូយចាប់ពីថ្ងៃទី២៤ មិនាដល់ទី១ មេសា។
លាតត្រដាងអនុវត្តវិធានការការពារសុវត្ថិភាពនៃIPUលើកទី១៣២ជាដាច់ខាត
ឧត្តមសេនីយឯក To Lam ថ្លែងមតិនៅសន្និសីទនេះ (VOVworld) - នាថ្ងៃទី១០ មិនា នគរបាលទីក្រុងហាណូយរបស់វៀតណាមបាន លាតត្រដាងអនុវត្តវិធានការចំនួន១១សំដៅការពារសុវត្ថិភាពនៃមហាសន្និបាត សហ ភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) ដែលនឹងប្រព្រឹត្តទៅ នៅទីក្រុង ហាណូយចាប់ពីថ្ងៃទី២៤ មិនាដល់ទី១ មេសា។ឧត្តមសេនីយ៍ឯក To Lam អនុរដ្ឋ មន្ត្រីក្រសួងនគរបាលវៀតណាម បានអះអាងថា ក្រសួងនគរបាលនឹង ធានារសុវត្ថិ ភាពជាដាច់ខាតមិនត្រឹមតែនៅទីកន្លែងដែលប្រព្រឹត្តទៅសកម្មភាព នៃIPU ប៉ុណ្ណោះទេ ថែមទាំងធានាសន្តិសុខសណ្ដាប់ធ្នាប់នៅទូទាំងទីក្រុងទៀត ផង។ នគរបាលទីក្រុងហាណូយ នឹងសំរេចល្អនូវភារកិច្ចទាំងឡាយដែលបាន ប្រគល់ជូន សំដៅលើកកំពស់តួនាទីកិច្ចការបរទេសរបស់រដ្ឋសភាវៀតណាមក្នុង សហភាព អន្តរសភាពិភពលោក ជំរុញទំនាក់ទំនងមិត្តភាព សហប្រតិបតិ្តការ រវាងវៀតណាម ជាមួយប្រទេសផ្សេងៗនិងអង្គការអន្តរជាតិធំៗ ក៏ដូចជាលើក កំពស់កិត្យានុភាព និងតួនាទីរបស់វៀតណាមលើឆាកអន្តរជាតិផងដែរ៕  

More