លាតត្រដាងយុទ្ធសាស្ត្រជាតិបង្កាប្រឆាំងជំងឺរបេងដល់ឆ្នាំ២០២០
21/03/2014 10:23
Vovworld-នាព្រឹកថ្ងៃទី២១មិនានៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំសន្និសីទលាតត្រដាងយុទ្ធសាស្ត្រជាតិបង្កាប្រឆាំងជំងឺរបេងដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០។

ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសំណូមពរកុំទុកឲ្យខ្វះខាតថ្នាំសង្កូវដើម្បីព្យាបាលជំងឺរបេង (VOV) Vovworld-នាព្រឹកថ្ងៃទី២១មិនានៅទីក្រុងហាណូយ ក្រសួងសុខាភិបាលវៀតណាមបានរៀបចំសន្និសីទលាតត្រដាងយុទ្ធសាស្ត្រជាតិបង្កាប្រឆាំងជំងឺ របេងដល់ឆ្នាំ២០២០ ទស្សនវិស័យដល់ឆ្នាំ២០៣០។ ថ្លែងមតិនៅសន្និសីទ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam បាន ស្ងើចសសើរការខំប្រឹងប្រែងរបស់ប្រព័ន្ធបង្កាប្រឆាំងជំងឺរបេងគ្រប់ជាន់ថ្នាក់ក្នុង រយៈពេលកន្លងមក។ ឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានសំណូមពរថា៖ “ដំបូងបង្អស់យើងត្រូវកំណត់បានបរិមាណអ្នកត្រូវជំងឺរបេងក្នុងសហគមន៍ ពីព្រោះអ្នកមានជំងឺអាចលាក់បាំងជំងឺរឺមិនដឹងមានជំងឺ អាចឆ្លងទៅអ្នកផ្សេងៗ។ ខ្ញុំស្នើរកុំទុកឲ្យខ្វះខាតថ្នាំសង្កូវដើម្បីព្យាបាលជំងឺនេះ៕”
Related





