VOV WorldVOV World
លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរវិទ្យុសម្លេងវៀតណាម
16/06/2017 10:44
(VOVWORLD) -ក្នុងឱកាស រំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ -២១ មិថុនា ២០១៧) នាល្ងាចថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ លោក Hoang Trung Hai លេខាគណកម្មាធិការបក្សទីក្រុងហាណូយបានអញ្ជើញទៅទស្សនា និងជូនពរចំពោះកម្មាភិបាល អ្នកសារព័ត៌មាន និងបុគ្គលិក របស់វិទ្យុសម្លេងវៀតណាម។
លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរវិទ្យុសម្លេងវៀតណាម
លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai ជូនពរវិទ្យុសម្លេងវៀតណាម  ក្នុងឱកាស រំលឹកខួបលើកទី ៩២ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ -២១ មិថុនា ២០១៧) នាល្ងាចថ្ងៃទី ១៦ មិថុនា នៅទីក្រុងហាណូយ លោក Hoang Trung Hai លេខាគណកម្មាធិការបក្សទីក្រុងហាណូយបានអញ្ជើញទៅទស្សនា និងជូនពរចំពោះកម្មាភិបាល អ្នកសារព័ត៌មាន និងបុគ្គលិក របស់វិទ្យុសម្លេងវៀតណាម។ នៅទីនេះ លោក  Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖ វិទ្យុសម្លេងវៀតណាមកំពុងអភិវឌ្ឍន៍ដើម្បីក្លាយទៅជាប្រព័ន្ធផ្សព្វផ្សាយដ៏រឹងមាំរបស់ប្រទេសជាតិទាំងមូល។ ដោយមនោសញ្ចេតនា និងការទទួលខុសត្រូវរបស់ខ្លួន វិទ្យុសម្លេងវៀតណាមនឹងប្រកៀកស្មាជាមួយទីក្រុងលើគ្រប់វិស័យ។លេខាគណកម្មាធិការបក្សទីក្រុងហាណូយលោក Hoang Trung Hai បានលើកច្បាស់ថា៖ វិទ្យុសម្លេងវៀតណាមសម្រេចបានភារកិច្ចនាំសម្លេងរបស់បក្ស រដ្ឋទៅកាន់ប្រជាជននៅទូទាំងប្រទេស អាណិកជនវៀតណាមនៅឯបរទេសក៏ដូចជាបណ្ដាប្រទេសនៅពិភពលោក៕ ក្នុងដំណាក់កាលនេះ វិទ្យុសម្លេងវៀតណាមបានអភិវឌ្ឍន៍ និងកសាងផលិតផលជាច្រើនដើម្បីផ្គត់ផ្គង់ដល់សង្គម់ ហើយ សំលេងវៀតណាម បានល្លាយទៅជាជិតស្និទ្ធជាមួយប្រជាពលរដ្ឋនៅក្នុងនិងក្រៅប្រទេស៕