VOV WorldVOV World
Liberia ៖ មេរោគអេបូឡាលេចឡើងវិញ
01/07/2015 06:46
(VOVworld) – មេរោគអេបូឡាបានលេចឡើងម្តងទៀត នៅ Liberia បន្ទាប់ពីប្រទេសនេះរកឃើញយុវជនមួយ នាក់ត្រូវស្លាប់ដោយមេរោគគ្រោះថ្នាក់នេះ។
Liberia ៖ មេរោគអេបូឡាលេចឡើងវិញ
Liberia ៖ មេរោគអេបូឡាលេចឡើងវិញ (Image: VNA) (VOVworld) – មេរោគអេបូឡាបានលេចឡើងម្តងទៀតនៅ Liberia បន្ទាប់ពី ប្រទេសនេះរកឃើញយុវជនមួយនាក់ត្រូវស្លាប់ដោយមេរោគគ្រោះថ្នាក់នេះ។ នាថ្ងៃទី ៣០ មិថុនា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល  Liberia លោក Tolbert Nyensuah បានឲ្យដឹងថា៖ បណ្ដាអ្នកជំនាញការកំពុងធ្វើការស៊ើបអង្គេតដើម្បី ស្វែងរកប្រភពដើមនៃករណីស្លាប់ដោយមេរោគអេបូឡានេះ ព្រមទាំង ដាក់ ដោយឡែកមនុស្សដែលទាក់ទងផ្ទាល់ជាមួយអ្នកជំងឺ។ លោក Nyensuah បាន ស្នើរឲ្យប្រជាពលរដ្ឋ Liberia និងជនបរទេសដែលកំពុងរស់នៅប្រទេសនេះ បន្តអនុវត្តរាល់វិធានការបង្ការប្រឆាំងនឹងអេបូឡា។ គ្រោះនៃមេរោគអេបូឡាបាន ផ្ទុះឡើងវិញកំពុង បណ្ដាលឡើងការព្រួយបារម្ភជាច្រើន ក្នុងកាលៈទេសៈ Liberia នៅជំនះពុះពារ លើផលវិបាកដ៏ធ្ងន់ធ្ងរដោយអាសន្និរោគនេះ៕