VOV WorldVOV World
លើកទឹកចិត្ត សាកសួរសុខទុក្ខយុទ្ធជន ប្រជាជនស្រុក Truong Sa និងកងកម្លាំងប៉ូលីសវៀតណាម
13/05/2014 11:00
(VOV)_នាថ្ងៃទី ១៣ ឧសភា ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) បានជួយជ្រោមជ្រែងជាទឹកប្រាក់ប្រមាណមួយពាន់លានដុង​ សំរាប់បណ្ដាកម្មាភិបាល យុទ្ធជនប៉ូលីសសមុទ្រវៀតណាម។
លើកទឹកចិត្ត សាកសួរសុខទុក្ខយុទ្ធជន ប្រជាជនស្រុក Truong Sa និងកងកម្លាំងប៉ូលីសវៀតណាម
ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk) បានជួយជ្រោមជ្រែងជាទឹកប្រាក់ប្រមាណមួយពាន់លានដុង សំរាប់បណ្ដាកម្មាភិបាល យុទ្ធជនប៉ូលីសសមុទ្រវៀតណាម(VOV) (VOV)_នាថ្ងៃទី ១៣ ឧសភា ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម  (Vinamilk) បានជួយជ្រោមជ្រែងជាទឹកប្រាក់ប្រមាណមួយពាន់លានដុង​ សំរាប់ បណ្ដាកម្មាភិបាល យុទ្ធជនប៉ូលីសសមុទ្រវៀតណាម។ លោក ​Nguyen Thanh Tu ប្រធានសហជិពក្រុមហ៊ុន Vinamilk បានអោយ​ដឹងថា៖ ​នេះគឺជាចំនួនទឹកប្រាក់  ដោយ កម្មាភិបាល បុគ្គលិកក្រុមហ៊ុនបានស្ម័គ្រចិត្ត​រួមវិភាគទាន ដើម្បីសម្ដែង មនោ សញ្ចេតនាជាក់ស្ដែង ទាន់ពេលវេលា រួមចំណែក​លើកទឹកចិត្តកម្មាភិបាល  យុទ្ធជនប៉ូលីសសមុទ្រវៀតណាម ​បន្តការពាររឹងមាំអធិបតេយ្យភាពសមុទ្រ  កោះ តំបន់ខ្ពង់រាបបាតសមុទ្រដ៏ពិសិដ្ឋ​របស់មាតុប្រទេស។           នាថ្ងៃទី ១២ ឧសភា ក្រុមការងារនៃមជ្ឈឹមសមាគមកាកបាតក្រហម​វៀត ណាមដឹកនាំដោយលោក Dang Minh Chau អគ្គលេខាធិកា​មជ្ឈឹមសមាគម ​បាន រួមសហការជាមួយបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម ទៅសាកសួរសុខទុក្ខ  និងជូនអំណោយដល់បណ្ដាកម្មាភិបាល យុទ្ធជននិងប្រជាជនដែលកំពុងបំពេញ ភារកិច្ចនៅប្រជុំកោះ Truong Sa និងប្រព័ន្ធស្ថានីយលើសមុទ្រ ​DK1 ផងដែរ៕