លើកកំពស់ទំនាក់ទំនងវៀតណាម-ឥណ្ឌាឡើងកំរិតថ្មី
18/11/2013 10:22
(VOV)_ វៀតណាម-ឥណ្ឌានាំទំនាក់ទំនងឡើងកំរិតថ្មី។ នេះគឺជាការអះអាង របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងពេលឆ្លើយ សម្ភាសន៍ទីភ្នាក់ងារសាព័ត៍មានឥណ្ឌា PTI មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់ រដ្ឋនៅឥណ្ឌា ចាប់ពីថ្ងៃទី ១៩វិច្ឆិកា។

(VOV)_ វៀតណាម-ឥណ្ឌានាំទំនាក់ទំនងឡើងកំរិតថ្មី។ នេះគឺជាការអះអាង របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong ក្នុងពេលឆ្លើយ សម្ភាសន៍ទីភ្នាក់ងារសាព័ត៍មានឥណ្ឌា PTI មុនពេលចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់ រដ្ឋនៅឥណ្ឌា ចាប់ពីថ្ងៃទី ១៩វិច្ឆិកា។ តាមអគ្គលេខាបក្ស Nguyen Phu Trong ថា៖ ប្រទេសទាំងពីរមានគ្រប់គ្រិះដ្ឋានដើម្បីពេញចិត្តចំពោះរាល់លទ្ធផលដែលទទួល បានក្នុងការជំរុញទំនាក់ទំនងវៀតណាម-ឥណ្ឌានាពេលកន្លងទៅ ទន្ទឹមនឹងនោះ ក៏ជឿជាក់ដែរថា៖ ទំនាក់ទំនងនេះនឹងការអភិវឌ្ឍន៍ល្អប្រសើជាងនាពេលខាងមុខនេះជាពិតប្រាកដ។ អគ្គលេខាបក្ស Nguyen Phu Trong (internet) អគ្គលេខាបក្ស Nguyen Phu Trong បានអោយដឹងថែមទៀតថា៖ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗក្នុងដំណើរទៅបំពេទនកិច្ចលើកនេះនៅ ឥណ្ឌា នោះ ភាគីទាំង ពីរផ្លាស់យោបល់ដើម្បីស្វែងរកបានបណ្ដាដំណោះស្រាយជាក់ ស្ដែង មានប្រសិទ្ធិភាព សំដៅជំរុញទំនាក់ទំនងយុទ្ធសាស្ត្រវៀតណាម-ឥណ្ឌាស៊ីជំរៅ ជាងទៀត ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ។ ស្ដីពីគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា៖វៀតណាមអនុវត្តគោលយោបាយមុនក៏ដូចជាក្រោយ គឺឯករាជ្យ ម្ចាស់ការ សន្តិភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍ ម្ចាស់ការ និងសកម្មធ្វើសមាហរណកម្មអន្តរជាតិ តាមស្មារតីវៀតណាមជាមិត្ត ជាដៃគូទំនុកទុកចិត្តរបស់ប្រទេសទាំងឡាយ និងជាសមាជិកមានការទទួលខុស ត្រូវមានកំរិតក្នុងសហគមន៍អន្តរជាតិ។ ក្នុងពេលជាមួយនោះ ឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាននៃទីភ្នាក់ងារសារ ព័ត៍មានវៀតណាមប្រចាំនៅ New Delhi រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា Salman Khurshid បានអះអាងថា៖វៀតណាមបានលេចចេញដូចជាសរសរមួយក្នុង គោលនយោបាយ៖ឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌា។ រដ្ឋមន្ត្រីការបរទេ សឥណ្ឌា Salman Khurshid បានអះអាងថា៖ឥណ្ដារង់ចាំដំណើរទស្សនកិច្ច លើកនេះរបស់ អគ្គលេខាបក្ស Nguyen Phu Trong និងជឿជាក់ថា៖ នេះគឺជារបត់សំខាន់ក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ៕
Related






